យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នៅតែបន្តព្យាយាមចរចាជាមួយនឹងខ្សែប្រយុទ្ធ
Bradley Barcola នៅឡើយខណៈដែលកីឡាករក៏បានបង្ហាញបំណងក្នុងការចាកចេញពី PSGដែរ។
កន្លងមកខ្សែប្រយុទ្ធបារាំងរូបនេះពិតជាធ្លាប់មានដំណឹងជាមួយនឹង Liverpool ពិតមែនហើយ PSG ក៏ធ្លាប់បញ្ជាក់អំពីការទាមទារតម្លៃ
ខ្លួនយ៉ាងខ្ពស់កប់ពពកផងដែរ។
យ៉ាងណាក្តីមកដល់បច្ចុប្បន្នកីឡាករវ័យ២៣ឆ្នាំរូបនេះនៅមិនព្រមក្នុងការចុះហត្ថលេខាក្នុងកុងត្រាថ្មីជាមួយនឹង PSG នៅឡើយហើយកំពុងធ្វើការ
ដាកសំពាធដោយប្រយោលទៅកាន់ក្លឹប PSG ដើម្បីចរចានិងបើកទ្វាផ្តល់ឳកាសសម្រាប់អភិវឌ្ឍខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
