កីឡា

សហព័ន្ធកីឡា បាល់ទាត់ពិភពលោក “FIFA” សង្ឃឹមថា នឹងលក់ភាគហ៊ុនចំនួន ៤,២ ពាន់លានដុល្លារ ក្នុងការប្រកួតរបស់ខ្លួន

ប៉ារីស៖សហព័ន្ធកីឡាបាល់ ទាត់ពិភពលោក “FIFA” បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនមានគម្រោងលក់ ភាគហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្ម នៃព្រឹត្តិការណ៍ World Cup និងការប្រកួតផ្សេងទៀតរបស់ខ្លួន តាមរយៈការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធពាក់កណ្តាលឯកជន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ស្ថាសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បានបន្តថា ខ្លួននឹងរក្សាភាគហ៊ុនភាគច្រើនក្នុង FIFA Forward Enterprise (FFE) ប៉ុន្តែសង្ឃឹមថានឹងរៃអង្គាសប្រាក់បាន ៤,២ ពាន់លានដុល្លារ នៅពេលក្រោយនៃឆ្នាំនេះដោយ ជ្រើសរើសដោយប្រុងប្រយ័ត្ននូវវិនិយោគិន រយៈពេលវែងដែលនឹងទិញភាគហ៊ុនភាគតិច ដែលមិនមានការគ្រប់គ្រង។

សេចក្តីថ្លែងការណ៍របស់ FIFA ជាការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះរឿងមួយរបស់កាសែតអង់គ្លេស The Times និង The Financial Times ដោយផ្អែកលើការលេចធ្លាយផែនការពីប្រភពពីរ។

កាសែត The Times បានរាយការណ៍ថា ប្រធាន FIFA លោក Gianni Infantino អាយុ ៥៦ ឆ្នាំនឹងទទួលបានប្រាក់ ចំណេញពីគម្រោងនេះដោយក្លាយជាស្នងការនៃ FFE បន្ទាប់ពីអាណត្តិបន្ទាប់ដែលរំពឹងទុក របស់គាត់ផុតកំណត់នៅឆ្នាំ ២០៣១។ FIFA បានបដិសេធថា រឿងនេះត្រូវបានពិភាក្សា។

អត្ថបទនេះក៏បាននិយាយថា ការពិភាក្សាបានចាប់ផ្តើមជាមួយទីប្រឹក្សាហិរញ្ញវត្ថុ និងវិនិយោគិនសក្តានុពល។

ក្រុមហ៊ុនទាំងនោះរួមមាន Thrive capital ជាក្រុមហ៊ុនវិនិយោគមួយដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយលោក Joshua Kushner ជាប្អូនប្រុសរបស់លោក Jared ដែលជាកូនប្រសាររបស់ប្រធានាធិបតីអាមេរិក Donald Trump ក៏ដូចជាសាខាមួយរបស់ JP Morgan Chase ជាធនាគារអាមេរិកដែលបានព្យាយាមផ្តល់ហិរញ្ញប្បទានដល់ European Super League ដែលបំបែកខ្លួនដោយបរាជ័យ។

សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប UEFA ដែលបានរិះគន់ លោក Infantino ក៏បានឆ្លើយតបយ៉ាងរហ័ស ចំពោះអត្ថបទនេះផងដែរ ។ សេចក្តីថ្លែងការណ៍របស់ UEFA បាននិយាយថា រឿងនេះឆ្លងកាត់បន្ទាត់មួយ ដែលស្ថាប័នគ្រប់គ្រងបាល់ទាត់មិនគួរឆ្លងកាត់ឡើយ។ UEFA យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះរឿងនេះ។

ការប្រកួត និងការគ្រប់គ្រងបាល់ទាត់ មិនមែនជាទ្រព្យសម្បត្តិសម្រាប់ការជួញដូរនោះទេ ជាពិសេសដោយគ្មានតម្លាភាព អំពីអ្នកដែលទទួលបានប្រាក់ចំណេញផ្នែកហិរញ្ញវត្ថុ។ គ្មាននរណាម្នាក់ក្នុងចំណោមយើងជាម្ចាស់បាល់ទាត់ទេ។ វាមិនមែនជារបស់ FIFA ដែលត្រូវលក់នោះទេ៕

Most Popular

To Top