កីឡា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជាឈ្នះមេដាយ ៤១ គ្រឿង នៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ី លើកទី ១១ នៅម៉ុងហ្គោលី

ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរ ក្រុមជម្រើសជាតិកីឡាតេក្វាន់ដូ ITF កម្ពុជា ដែលបានឈ្នះមេដាយ៤១ គ្រឿង ក្នុងនោះមេដាយមាស ៨ គ្រឿង មេដាយប្រាក់១២ គ្រឿង និងមេដាយសំរិទ្ធ២១ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

មេដាយ ៤១ គ្រឿង ក្នុងនោះមេដាយមាស ៨ គ្រឿង មេដាយប្រាក់១២ គ្រឿង និងមេដាយសំរិទ្ធ២១ គ្រឿងបានទៅលើកីឡាករ ស៊ីវ សិរីបុត្រ​ ទទួលបានមេដាយមាស ១គ្រឿង (អាយុ ១០ -១៣ ខ្សែរក្រវ៉ាត់ ក្រហម) កីឡាការិនី សិរី រតនាវង្ស ទទួលបានមេដាយមាស ១គ្រឿង (អាយុ ១០-១៣ ខ្សែរក្រវ៉ាត់ ខៀវ)  កីឡាករជាក្រុម ទទួលបានមេដាយមាស ១គ្រឿង (វិញ្ញាសាវាយបំបែកក្តា បុរស) កីឡាករជាក្រុម ទទួលបានមេដាយមាស ១គ្រឿង (វិញ្ញាសាបច្ចេកទេសពិសេស) កីឡាករ ង៉ែត រ៉ាវី ទទួលបានមេដាយមាស ១គ្រឿង (វិញ្ញាសាប្រយុទ្ធ ទម្ងន់ + ៩២) និងកីឡាករ សុខ ស៊ូណាម ទទួលបានមេដាយមាស ១គ្រឿង (វិញ្ញាសាបច្ចេកទេសពិសេស)

កីឡាករ ឌីម ឆាយគុណថាវរ: ទទួលបានមេដាយប្រាក់ ១គ្រឿង (អាយុ ៨ – ១០ ខ្សែរក្រវ៉ាត់បៃតង) កីឡាការិនី ឌីម ឆាយគុណថាវរ: ទទួលបានមេដាយប្រាក់ ១គ្រឿង (អាយុ ៨ – ១០ ខ្សែរក្រវ៉ាត់បៃតង) កីឡាការិនី លឹម ខេង ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា power breaking) កីឡាករ នេត្រ ហាក់លី ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា power breaking) កីឡាការិនីជាក្រុម ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា power breaking) កីឡាករ ម៉េត សុខមាន ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា មេគុន ១ ដាន់)  កីឡាករ អោក សំនាង ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា មេគុន ៤ ដាន់) កីឡាការិនីជាក្រុម ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា មេគុនក្រុម) កីឡាករ កាង ប៊ុនឡុង ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធ ៥៨គីឡូ) កីឡាការិនី ម៉េត ស្រីឡែន ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា បច្ចេកទេសពិសេស នារី) កីឡាករជាក្រុម ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា សម្តែង បុរស ១-៣) និងកីឡាការិនីរជាក្រុម ទទួលបានមេដាយប្រាក់ ១គ្រឿង (វិញ្ញាសា សម្តែង នារី ១-២)។

កីឡាករ សិរី នុរក្សពង្ស ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (អាយុ ៨ – ១០ ខ្សែរក្រវខៀវ) កីឡាករ ឡេង ឆកិត្យា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (អាយុ ៨ – ១០ ខ្សែរក្រវ៉ាត់បៃតង) កីឡាការិនី ស៊ឺម ហ៊ុយលីន ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា មេគុន ១ ដាន់) កីឡាករ បួន ចាន់ ថារ៉ាត់ ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង (វិញ្ញាសា មេគុន ៣ ដាន់)
កីឡាការិនី លឹម ខេង ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា មេគុន ៣ ដាន់) កីឡាករ ឃឿន ប៊ុនលាង ទទួលបានមេដាយសំរឹទ្ធ ២គ្រឿង (វិញ្ញាសា មេគុន ២ ដាន់) កីឡាការិនី តូច ឧត្តម ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា មេគុន ១ ដាន់) កីឡាការិនី សញ្ញា រត្ន័ម៉ានេតា ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធអាយុ ១១ ដល់ ១៣ ទម្ងន់ ៣៥ គីឡូ)និងកីឡាករ ស៉ីវ សិរិបុត្រ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៣០ គីឡូ)។
កីឡាករ នេត្រ ហាក់លី ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ +៩២ គីឡូ) កីឡាករ ឃឿន ប៊ុនលាង ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ -៩២ គីឡូ)  កីឡាករ ឈឹម វិរាជ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ -៥៥ គីឡូ) កីឡាការិនី ម៉េត ស្រីឡែន ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៥២ គីឡូ) កីឡាករ ឈួងរ័ត្ន ឬទ្ធិរាជ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៤៥ គីឡូ) កីឡាករ កីឡាករ ហង់ មុនីពុទ្ធិឬទ្ធិ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៥០ គីឡូ) កីឡាករ ខនសុខា តារារិទ្ធ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៨៥ គីឡូ)  កីឡាការិនី ម៉េត ស្រីឡែន ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៥២ គីឡូ) កីឡាការិនី សឿង រ៉ាវីន ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធទម្ងន់ ៥២ គីឡូ) កីឡាករជាក្រុម ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធក្រុមបុរស) កីឡាការិនីរជាក្រុម ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង (វិញ្ញាសា ប្រយុទ្ធក្រុមនារី) កីឡាការិនី ប៉ាល់ ឆរស៊្មី មេដាយ មាស មេគុណ ៣ ដាន់នារី និង-កីឡាការិនី លី គីមឆេង មេដាយ មាស មេគុន ខ្សែក្រវ៉ាត់ ក្រហម។
សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ៕

Most Popular

To Top