ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរក្រុមសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាដែលបានឈ្នះមេដាយ ៣គ្រឿង (មេដាយប្រាក់១ មេដាយសំរិទ្ធ២) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ (The 10th AEROBIC GYMNASTICS ASIAN CHAMP IONSHIP 2026) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុង Tagaytay ប្រទេសហ្វីលីពីន ។

ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយសំរិទ្ធ ២ គ្រឿងបន្ថែមទៀត លើវិញ្ញាសា Senior Trio and Senior Group នៅ ពីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ 9The 10th AEROBIC GYMNASTICS ASIAN CHAMPIONSHIP) ឆ្នាំ២០២៦។
ក្រុមកីឡាករ-កីឡាការិនីកាយសម្ព័ន្ធកម្ពុជាទទួលបានមេដាយប្រាក់ ១ គ្រឿង លើវិញ្ញាសាក្រុមមាន ៥ នាក់ រួមមានកីឡាករ មួន រ៉ានូ កីឡាការិនី ទី សៀវអ៊ីង កីឡាការិនី ដេត សុខនី កីឡាការិនី ចាន់ ណាវី កីឡាការិនី ហួយ ស្រីពៅ ។ កម្ពុជាដណ្ដើមបានមេដាយប្រាក់ ដោយមានក្រុមកីឡាករ-កីឡាការិនីចំនួន ៦ ប្រទេស រួមមានប្រទេសកម្ពុជា តៃវ៉ាន់ ម៉ុងហ្គោលី វៀតណាម ថៃ និងប្រទេសកូរ៉េខាងត្បូង។

សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ១៦ រូប រួមមានគ្រូបង្វឹក គ្រូជំនួយ ៣ រូប និងកីឡាករ-កីឡាការិនីចំនួន ១៣ រូបក្នុងនោះ កីឡាករ ៣ រូប និងកីឡាការិនី ១០ រូប ។ លោក ណយ ផាណា ជាគ្រូបង្វឹក កញ្ញា សោ សុគីម គូ្រជំនួយ លោក សោ សផេង គូ្រជំនួយ កីឡាការិនីជម្រើសជាតិ ឌឹម អ៊នធីតា កីឡាការិនីជម្រើសជាតិ ស៊ីវ ចន្ថា កីឡាការិនីជម្រើសជាតិ សួស ស្រីពៅ កីឡាការិនីជម្រើសជាតិ ឈួន សុវណ្ណបញ្ញ និងកីឡាការិនីជម្រើសជាតិ ណែម មិនា។
ចំណែកកីឡាការិនីជម្រើសជាតិ ឈួន ស្រីនាត កីឡាការិនីជម្រើសជាតិ ចាន់ ណាវី កីឡាការិនីជម្រើសជាតិ ហួយ ស្រីពៅ កីឡាការិនីជម្រើសជាតិ ទី សៀវអ៊ីង កីឡាការិនីថ្នាល ដេត សុខនី កីឡាករជម្រើសជាតិ ផា សុធា កីឡាករជម្រើសជាតិ ផាត សុភា និងកីឡាករជម្រើសជាតិ មួន រ៉ានូ ៕




