The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Newcastle United បានបង្វែរគោលដៅរបស់ខ្លួននៅចុងរដូវក្តៅ
នេះទៅកាន់ទឹកដី Etihad វិញហើយដើម្បីអាចចរចាខ្សែបម្រើម្នាក់ចេញពីទឹកដីរបស់ Man City។
Newcastle កំពុងចង់បានកីឡាករ Nico Gonzalez ដែលជឿជាក់ថាមិនសូវទទួលបានឳកាសលេងឲ្យក្លឹប Man City
ឡើយក្រោមការដឹកនាំរបស់លោក Enzo Maresca ដែលជាគ្រូបង្វឹកថ្មី។
កីឡាករអេស្បាញវ័យ២៤ឆ្នាំរូបនេះគឺជាកីឡាករជំនួសដ៏មានសក្តានុពលសម្រាប់ Newcastle ជាពិសេសក្នុងពេលដែលក្លឹបបានបាត់ បង់កីឡាករឆ្នើមៗ ២នាក់រួចទៅហើយក្នុងតំបន់នេះ ដូចជា Bruno Guimaraes ទៅឲ្យ Arsenal និង Sandro Tonali ទៅឲ្យ
Spurs៕
ប្រែសម្រួល៖ស៊ុនលី
