យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool បានទទួលនូវការលើកទឹកចិត្តមួយ ចំណែកធំថែមទៀតពីផែនការតាមចង់បានខ្សែប្រយុទ្ធ Bradley Barcola ពីក្លឹបអ្នកមានបារាំង PSG។
ប្រភពដដែលជឿជាក់ថាក្លឹបបារាំង PSG បានយល់ព្រមទំលាក់តម្លៃខ្លួន របស់កីឡាករមកទាបចុះបន្តិចទៀត ដើម្បីអនុញ្ញាតិឲ្យលក្ខខណ្ឌ ក្នុងការផ្ទេរចេញអាចធ្វើបាន ទៅកាន់តែច្បាស់និងលឿនពោលគឺពីទំហំ ១៧០លានអឺរ៉ូកាលពីលើកមុន មកត្រឹមតែ១១៥លានផោនប៉ុណ្ណោះនៅសប្តាហ៍នេះ។
បើមិនមានអ្វីប្រែប្រួលទេគេជឿជាក់ថាការដោះដូរកីឡាកររូបនេះនឹងអាចធ្វើឡើងក្នុងពេលឆាប់ៗក្នុងសប្តាហ៍នេះ៕
ប្រែសម្រួល៖ស៊ុនលី
