អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់បោះនារីនៃសាកលវិទ្យាល័យរដ្ឋ Louisiana បានប្រកាសពីការចាកចេញ របស់កីឡាការិនីបាល់បោះជនជាតិអ៊ុយក្រែន Kate Koval ភ្លាមៗ បន្ទាប់ពីក្រុមបានចុះហត្ថលេខា ជាមួយកីឡាការិនីបាល់បោះខ្សែបម្រើកណ្តាលជនជាតិរុស្ស៊ី Anna Minaeva។
កីឡាការិនីបាល់បោះអ៊ុយក្រែន Kate Koval បានចាកចេញពីក្រុមបាល់បោះនារី នៃសាកលវិទ្យាល័យរដ្ឋ Louisiana តិចជាងពីរសប្តាហ៍ បន្ទាប់ពីក្រុមបានចុះហត្ថលេខាជាមួយកីឡាការិនីកណ្តាលរុស្ស៊ី Anna Minaeva។
គ្រូបង្វឹក លោកស្រី Kim Mulkey បានប្រកាសពីការចាកចេញ របស់ Koval នៅថ្ងៃចន្ទ ដោយនិយាយថា កីឡាការិនីអ៊ុយក្រែនរូបនេះ បានសម្រេចចិត្តចាកចេញ ពីកម្មវិធី ដោយសារហេតុផលផ្ទាល់ខ្លួន។ លោក Mulkey បានចន្ថែមថា យើងនឹងគោរពភាពឯកជន របស់នាងលើការសម្រេចចិត្តរបស់នាង ប៉ុន្តែយើងបានពិភាក្សាគ្នាយ៉ាងយូរអំពីវា ហើយវាជាការសម្រេចចិត្តដ៏លំបាកសម្រាប់នាង។
ការប្រកាសនេះបានកើតឡើង បន្ទាប់ពីលោកស្រី Mulkey បានបង្ហាញកាលពីសប្តាហ៍មុនថា នាងបាននិយាយជាឯកជនជាមួយកីឡាការិនី Koval អំពីថា តើនាងត្រៀមខ្លួនលេងជាមួយកីឡាការិនី Minaeva និងបញ្ជូនបាល់ទៅគ្នាទៅវិញទៅមក” ដែរឬទេ។
លោកស្រី Mulkey បានបញ្ជាក់ថា នាងសង្ឃឹមថាកីឡាការិនីអ៊ុយក្រែន និងរុស្ស៊ីអាចក្លាយជា “ឯកអគ្គរដ្ឋទូត” សម្រាប់មិត្តភាព និងប្រហែលជាជួយបញ្ចប់ជម្លោះរវាងប្រទេសរបស់ពួកគេ។ កីឡាការិនី Koval ត្រូវបានគេរាយការណ៍ថា បានឆ្លើយតបថា “ខ្ញុំសង្ស័យរឿងនោះ”។
លោកស្រី Mulkey បានបន្តថា លោកស្រី បានបញ្ជាក់យ៉ាងច្បាស់ថា ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយនឹងមិនមានឥទ្ធិពល លើការសម្រេចចិត្តជ្រើសរើសបុគ្គលិករបស់ LSU ឡើយ។ ខ្ញុំមិនអាចធ្វើការសម្រេចចិត្តមិនជ្រើសរើសបុគ្គលិកណាម្នាក់អាចជួយកម្មវិធីរបស់យើងបានទេ ដោយសារតែជម្លោះរវាងប្រទេសទាំងពីរ៕
