The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Borussia Dortmund កំពុងព្យាយាមក្នុងការសុំចរចាក្លឹបកាំភ្លើងធំ Arsenal ដើម្បីអាចខ្ចីជើងកីឡាករ
ម្នាក់មកលេងក្នុងតំបន់ប្រយុទ្ធ។
កីឡាករវ័យ១៩ឆ្នាំ Ethan Nwaneri មិនសូវទទួលបានឳកាសក្នុងការបង្ហាញខ្លួនឲ្យឈុតធំឡើយពេលលេងនៅជាមួយនឹង Arsenal ដូច្នេះវាគឺជាឳកាសដ៏ល្អបំផុតសម្រាប់
ខ្លួនក្នុងការផ្ទេរចាកចេញទៅចូលរួម Dortmund បណ្តោះអាសន្ននោះ។
គេជឿជាក់ថា Dortmund បានព្យាយាមចរចាជាមួយនឹង Arsenal ដើម្បីអាចខ្ចីជើង Nwaneri ពេញមួយរដូវកាលនេះខណៈដែលកីឡាករជាច្រើនរបស់ខ្លួនបូករួមទាំង
ខ្សែប្រយុទ្ធចំណូលថ្មី Konstantelias ក៏កំពុងជួបបញ្ហារបួសផងនោះ៕
ប្រែសម្រួល៖ស៊ុនលី
