យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Como ដែលកំពុងដឹកនាំដោយលោក Cesc Fabregas បានទទួលជោគជ័យក្នុងការសម្រេចបាននូវកុងត្រាខ្ចីជើងអ្នកចាំទីចំណូលថ្មីម្នាក់នៅចុងម៉ោង នៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
អ្នកចាំទី Robert Sanchez ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នឹងអាចផ្ទេរមកចូលរួម Como នៅអ៊ីតាលីបណ្តោះអាសន្នរយៈពេលមួយរដូវកាលពេលនេះនិងឳកាសដោះដូរនៅចុងបញ្ចប់កុងត្រាផង។
គ្រូបង្វឹកដែលធ្លាប់ជាវិរៈបុរស រប់សក្លឹបតោខៀវ Chelsea លោក Fabregas រូបនេះកំពុងមានទំនាក់ទំនងល្អខ្លាំងមែនទែន ជាមួយនឹងក្លឹបជាពិសេសក្នុងការចរចានាំយកកីឡាករល្អៗពីអង់គ្លេសមកចូលរួម Como ដោយក្នុងនោះចុងក្រោយមានទាំងខ្សែប្រយុទ្ធ Trevor Chalobah ក្នុងតម្លៃខ្លួនប្រមាណជា៣០លានផោន៕
ប្រែសម្រួល៖ស៊ុនលី
