កីឡា

Chelsea ទិញបានខ្សែប្រយុទ្ធម្នាក់ចុងម៉ោង ដើម្បីជំនួសតំណែងរបស់ Enzo

The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានជោគជ័យនៅនាទីទីចុងម៉ោងក្នុងការចុះហត្ថលេខាទិញយក
ខ្សែប្រយុទ្ធម្នាក់បន្ថែមកម្លាំងរបស់ក្រុម។

កីឡាករ Lamine Camara ដែលកំពុងលេឲ្យក្លឹប Monaco នឹងត្រូវផ្ទេរមកចូលរួមជាមួយនឹង Chelsea នៅចុងម៉ោងនេះ
ដើម្បីជំនួសតំណែងរបស់កីឡាករ Enzo Fernandez ដែលទើបតែបានផ្ទេរទៅចូលរួមក្លឹប Man City ក្នុងតម្លៃខ្លួនរហូតទៅដល់១២៥លានផោន។

ប្រភពដដែលជឿជាក់ថា Chelsea បានចំណាយលុយប្រមាណជា៤៧លានផោនសម្រាប់ខ្សែបម្រើប្រយុទ្ធ Camara ទាំងដែលកន្លងមកMonaco ធ្លាប់បានបដិសេធសំណើរ របស់ក្លឹបអង់គ្លេសនេះប្រមាណជា២ដងរួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top