បរទេស៖ ទស្សនាវដ្តីបាល់ទាត់បារាំង France Football បានប្រកាសជាផ្លូវការនូវបញ្ជីបេក្ខភាពចំនួន ៣០ រូប សម្រាប់ការប្រកួតប្រជែងពានរង្វាន់ Ballon d’Or ២០២៦ ដែលជាពានរង្វាន់ឯកត្តជនដ៏មានកិត្យានុភាពបំផុត ក្នុងពិភពបាល់ទាត់ ។ ពិធីប្រគល់ពានរង្វាន់ឆ្នាំនេះ ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។ វាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលពិធីប្រគល់ពាន Ballon d’Or ត្រូវបានរៀបចំឡើងក្រៅទីក្រុងប៉ារីស ដើម្បីអបអរសាទរខួបលើកទី៧០ នៃពានរង្វាន់នេះ និងរំលឹកដល់វីរបុរសបាល់ទាត់អង់គ្លេស Sir Stanley Matthews ដែលជាម្ចាស់ពាន Ballon d’Or ដំបូងគេក្នុងឆ្នាំ១៩៥៦ ។
ក្នុងចំណោមបេក្ខភាពទាំង ៣០ រូប ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបានចាត់ទុកថាជាបេក្ខជនមានឱកាសខ្ពស់ម្នាក់ក្នុងការប្រជែងពាន បន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោកាលពីរដូវកាលមុន ដោយរកបាន ៧៣ គ្រាប់ សរុបទាំងការប្រកួតនៅក្លឹប និងក្រុមជម្រើសជាតិ។ ប្រសិនបើ Kane ឈ្នះពាននេះ គេនឹងក្លាយជាកីឡាករអង់គ្លេសដំបូងគេ ចាប់តាំងពី Michael Owen ឈ្នះនៅឆ្នាំ២០០១។ក្រៅពី Harry Kane កីឡាករអង់គ្លេសពីររូបផ្សេងទៀត គឺ Jude Bellingham របស់ Real Madrid និង Declan Rice របស់ Arsenal ក៏មានឈ្មោះក្នុងបញ្ជីបេក្ខភាពចុងក្រោយផងដែរ។
ដោយឡែក កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo ដែលធ្លាប់ឈ្នះពាន Ballon d’Or ចំនួន៥លើក មិនមានឈ្មោះក្នុងបញ្ជីបេក្ខភាពឆ្នាំនេះទេ។ ខណៈគូប្រជែងដ៏ល្បីល្បាញរបស់គេ Lionel Messi នៅតែមានឈ្មោះក្នុងបញ្ជីបេក្ខភាពជាមួយក្លឹប Inter Miami។
បេក្ខភាព Ballon d’Or ផ្នែកបុរស ឆ្នាំ២០២៦ (៣០រូប)៖
Harry Kane — អង់គ្លេស (Bayern Munich)
Jude Bellingham — អង់គ្លេស (Real Madrid)
Declan Rice — អង់គ្លេស (Arsenal)
Kylian Mbappé — បារាំង (Real Madrid)
Ousmane Dembélé — បារាំង (Paris Saint-Germain)
Lamine Yamal — អេស្ប៉ាញ (FC Barcelona)
Lionel Messi — អាហ្សង់ទីន (Inter Miami)
Erling Haaland — ន័រវេស (Manchester City)
Vinícius Júnior — ប្រេស៊ីល (Real Madrid)
Rodri — អេស្ប៉ាញ (Manchester City)
Lautaro Martínez — អាហ្សង់ទីន (Inter Milan)
Pau Cubarsí — អេស្ប៉ាញ (FC Barcelona)
Marc Cucurella — អេស្ប៉ាញ (Chelsea)
Luis Díaz — កូឡុំប៊ី (Bayern Munich)
Bruno Fernandes — ព័រទុយហ្គាល់ (Manchester United)
Gabriel Magalhães — ប្រេស៊ីល (Arsenal)
Achraf Hakimi — ម៉ារ៉ុក (Paris Saint-Germain)
Khvicha Kvaratskhelia — ហ្សកហ្ស៊ី (Paris Saint-Germain)
Sadio Mané — សេណេហ្គាល់ (Al Nassr)
Marquinhos — ប្រេស៊ីល (Paris Saint-Germain)
Nuno Mendes — ព័រទុយហ្គាល់ (Paris Saint-Germain)
João Neves — ព័រទុយហ្គាល់ (Paris Saint-Germain)
Michael Olise — បារាំង (Bayern Munich)
Willian Pacho — អេក្វាឌ័រ (Paris Saint-Germain)
Julián Quiñones — ម៉ិកស៊ិក (Al-Qadsiah)
Fabián Ruiz — អេស្ប៉ាញ (Paris Saint-Germain)
William Saliba — បារាំង (Arsenal)
Ferran Torres — អេស្ប៉ាញ (FC Barcelona)
Dayot Upamecano — បារាំង (Bayern Munich)
Vitinha — ព័រទុយហ្គាល់ (Paris Saint-Germain)
ការប្រកួតប្រជែង Ballon d’Or ឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងក្លាយជាការប្រកួតដ៏តានតឹង ដោយមានវត្តមានកីឡាករកំពូលៗមកពីក្លឹបធំៗនៅអឺរ៉ុប និងតារាបាល់ទាត់ជំនាន់ថ្មី ដែលកំពុងបង្ហាញសមត្ថភាពលេចធ្លោក្នុងឆាកអន្តរជាតិ។
ប្រែសម្រួល៖ គីរី
