ភ្នំពេញ៖កីឡាករ-កីឡាការិនីអត្តពលកម្មចំនួន ១៦២ នាក់ចូលរួមការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៦ ដែលមានរយៈពេល ៤ ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ រៀបចំដោយសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តទៅនៅទីលានអត្តពលកម្មក្នុពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

លោក បូរ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកនេះមានអ្នកចូលរួមប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ២១២ នាក់ ក្នុងប្រុសចំនួន ១៣៣ នាក់ និងស្រី ៧៩ នាក់ ចំណែក កីឡាករ-កីឡាការិនីចំនួន ១៦២ នាក់ រួមមានកីឡាករ ៨៨ នាក់ និងកីឡាការិនី ៧៤ នាក់។

លោកអគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបន្តថា ការប្រកួតចូលរួម ១៥ អង្គភាព គឺ១៣ រាជធានី-ខេត្ត និង ២ ក្រសួង)គឺ កណ្តាល ស្វាយរៀង ស្ទឹងត្រែង ក្រសួងការពារជាតិ សៀមរាប ភ្នំពេញ ព្រៃវែង ក្រសួងមហាផ្ទៃ
ពោធិ៍សាត់ តាកែវ កំពត កំពង់ធំ កំពង់ឆ្នាំង កោះកុង និង កែប៕







