កីឡា

លោក ហែម គីរី ៖​ ការចូលរួមក្នុងមហាសន្និបាតនេះ ជាឱកាសដ៏សំខាន់សម្រាប់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា

ជប៉ុន៖លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជាតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡា ក្នុងទឹកកម្ពុជា ត្រូវបានចាត់តាំងឲ្យចូលរួមក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកអាស៊ី (Asia Aquatics General Congress) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានប្រាប់ពីជប៉ុនឲ្យដឹងថា ការចូលរួមក្នុងមហាសន្និបាតនេះ ជាឱកាសដ៏សំខាន់សម្រាប់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីចូលរួមពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាសហព័ន្ធកីឡាក្នុងទឹកនានានៅទ្វីបអាស៊ី ដើម្បីរួមចំណែកដល់ការ អភិវឌ្ឍវិស័យកីឡាក្នុងទឹកកម្ពុជាឲ្យកាន់តែរីកចម្រើនទៅប្រទេសនានា។

លោកអគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានបញ្ជាក់ថា ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកចំនួន ៥ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមាន កញ្ញា ហែម ថុនវិទីនី ជាគ្រូបង្វឹក កីឡាករជម្រើសជាតិ កូសុងដឹ ឡាប៉ារ៉ង់ អង់ត្វា័ន ម៉ាតាំងក្លូន កីឡាករ វ៉ាន់អូស្ទិន ពិទ័រសុខខា កីឡាករ សុខ ឥស្សរៈ និងកីឡាការិនី សាក់ប៊ុន ហាលីរ៉ូស កំពុងធ្វើការប្រកួតនៅទីក្រុងតូក្យូ ប្រទេសជប៉ុនដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top