Nagoya ៖គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ប្រទេសកម្ពុជាដណ្តើមបានមេដាយសំរិទ្ធ ៣ គ្រឿង ក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី អៃឈី-ណាហ្គោយ៉ា លើកទី២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន ។
លោក យានគី ស៊ីវត្ថា បច្ចុប្បន្នជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ពីជប៉ុនថា កីឡាការិនីគុនចម្រុះកម្ពុជា ចេង ដាលីន ដណ្តើមបានមេសដាយសំរិទ្ធ ១ គ្រឿង បន្ទាប់មេដាយសំរិទ្ធ ២ គ្រឿងរបស់កម្ពុជាបានទៅលើប្រភេទកីឡាបាល់ទាត់លើតុ គឺកីឡាការិនី ឌី គឹមយាន លើវិញ្ញាសាឯកត្តជននារី និងមេដាយសំរិទ្ធ ១ គ្រឿងមួយទៀតបានទៅលើកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាសលើវិញ្ញាសាគូនារី ។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។
ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
