កីឡា

លោក យិត ភីរៈ ជួបសំណោះសំណាល់ ជាមួយក្រុមប្រតិភូតេក្វាន់ដូ WT របស់ក្រសួងមហាផ្ទៃ មុនចេញដំណើរចូលរួមការប្រកួត Asian Games 2026 នៅជប៉ុន

ភ្នំពេញ ៖នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានអនុញ្ញាតដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ ចូលជួបសម្តែងការគួរសម មុនចេញទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ី លើកទី២០ ឆ្នាំ២០២៦ (The 20th Asian Games 2026) នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

ខេមរសហព័ន្ធតេក្វាន់ដូបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ រូបចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងរដ្ឋធានីណាហ្គោយ៉ា ប្រទេសជប៉ុន ខណៈកីឡាករ-កីឡាការិនីមកពី ៤៥ ប្រទេសចូលរួមប្រកួតប្រជែងដណ្តើមមេដាយ ។

លោក ជាតិ ខេមរា គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ រូប និងជាអត្តពលិកក្រសួងមហាផ្ទៃ ចូលរួមការប្រកួតខាងលើនេះ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា និងកីឡាការិនីតេក្វាន់ដូ WT ម៉ម ជូលី៕
ដោយ៖លី ភីលីព

Most Popular

To Top