កណ្តាល៖នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ សហព័ន្ធកីឡាវូស៊ូកម្ពុជា បញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ ទៅចូលរួមការប្រកួតកីឡា វូស៊ូជ្រើសរើសជើងឯក “ INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026” នៅប្រទេសឥណ្ឌូនេស៊ី ខេត្តស៊ូម៉ាត្រាខាងជើង ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានប្រាប់ឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវូស៊ូកម្ពុជាសម្រេចបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាការិនី នៃសហព័ន្ធកីឡាវស៊ូកម្ពុជាចំនួន ៨ នាក់ ចូលរួមការប្រកួត INTERNATIONAL TAIJI OPEN CHAMPIONSHIP-Piala Bergilir Gubernur Utara 2026 លើប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង )។

លោកអគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក និងកីឡាការិនីកីឡាវូស៊ូ ចំនួន៨ នាក់ រួមមានរូបលោក ជាប្រធានប្រតិភូ លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹក កីឡាការិនី សេង សុភា កីឡាការិនីសហព័ន្ធ កីឡាការិនី ស៊ុនឆវី កីឡាការិនីសហព័ន្ធ កីឡាការិនី ណៃ ស៊ីម កីឡាការិនីសហព័ន្ធ កីឡាការិនី ស៊ុន យីន កីឡាការិនីសហព័ន្ធ កីឡាការិនី ជា ស្រីមុំ កីឡាការិនីសហព័ន្ធ និងកីឡាការិនី ឈ ខេង កីឡាការិនីសហព័ន្ធ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការនៃសហព័ន្ធកីឡាវូស៊ូកម្ពុជា និងប្រធានប្រតិភូ បានបន្ថែមថា ការប្រកួតខាងលើនេះមានសារសំខាន់ណាស់សហព័ន្ធ និងកីឡាការិនីប្រភេទវិញ្ញាសាវិញ្ញាសាថៃជិឈាន ( សម្តែង ) ក្នុងការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសរបស់កីឡាការិនីវូស៊ូកម្ពុជា បន្ទាប់ពីពួកគាត់ធ្វើការហ្វឹកហាត់យ៉ាសកម្មរៀងរាល់ថ្ងៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕





