កីឡា

ក្រុមអត្តពលិកតេក្វាន់ដូ WT ៤ រូប ចូលរួម “The 20th Asian Games Aichi-Nagoya 2026” នៅជប៉ុន

ខេត្តកណ្តាល៖អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល ក្រុមការងារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ បានជូនដំណើរគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ រូបដែលចេញដំណើរចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទូទាំងខេត្តអៃឈី និងទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក ជាតិ ខេមរា គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា ខេមរសហព័ន្ធតេក្វាន់ដូត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ចំនួន ៤ រូប ចូលរួមការប្រកួត “The 20th Asian Games Aichi-Nagoya 2026” ឆ្នាំនេះរួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក ជាតិ ខេមរា គ្រូបង្វឹកជំនួយក្រុមជម្រើសជាតិ កីឡាករតេក្វាន់ដូ WT វ៉ា មិថុនា និងកីឡាការិនីតេក្វាន់ដូ WT ម៉ម ជូលី។

លោកគ្រូជំនួយក្រុមជម្រើសជាតិ បានបន្តថា ការប្រកួតនៅវៀតណាម កីឡាការិនី ម៉ម ជូលី ដណ្តើមបានមេដាយមាស លើប្រភេទទម្ងន់ក្រោម ៥៧ គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ដណ្តើមបានមេដាយសំរិទ្ធ លើប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម។ ដូច្នេះអ្នកទាំង ២នាក់នឹងទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាអាស៊ី លើកទី ២០ ឆ្នាំ២០២៦ “The 20th Asian Games Aichi-Nagoya 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ ២០ ២៦ នៅប្រទេសជប៉ុន៕

ដោយ៖លី ភីលីព

Most Popular

To Top