តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ បានដាក់ទណ្ឌកម្មប្រឆាំង នឹងបុគ្គលអាមេរិកចំនួន ១០នាក់ និងស្ថាប័នចំនួន ៤ ពីបទរំលោភ សិទ្ធិមនុស្ស ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់អ៊ីរ៉ង់ និងញុះញង់ឱ្យមានអំពើហិង្សា និងកុបកម្មនៅក្នុងប្រទេសអ៊ីរ៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ខ្លួន ក្រសួងការបរទេសបានឲ្យដឹងថា ទណ្ឌកម្មត្រូវបានដាក់ ដោយផ្អែកលើច្បាប់ ដែលបានអនុម័តដោយអាជ្ញាធរអ៊ីរ៉ង់...
TEHRAN៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា សិទ្ធិស្ត្រីបានត្រឡប់មកវិញហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ត្រៀមខ្លួនសម្រាប់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតានាខែវិច្ឆិកា ខណៈពួកគេមិនដែលនៅឆ្ងាយនោះទេ។ ការតវ៉ាប្រឆាំងរដ្ឋាភិបាល បានលេបត្របាក់សាធារណរដ្ឋឥស្លាម បន្ទាប់ពីការស្លាប់របស់នាង Mahsa Amini អាយុ ២២ ឆ្នាំត្រូវបានឃុំខ្លួន ដោយចោទប្រកាន់ថា បានពាក់កន្សែងក្បាល ដែលចាំបាច់រលុងពេក។...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយប្រទេសរុស្ស៊ី ដើម្បីនាំចេញទួរប៊ីនឧស្ម័នក្នុងស្រុកចំនួន ៤០ ទៅកាន់ប្រទេសនេះ។ គេហទំព័រ Shana បានដកស្រង់សម្តីលោក Reza Noshadi ប្រធានក្រុមហ៊ុនវិស្វកម្ម និងអភិវឌ្ឍន៍ឧស្ម័នអ៊ីរ៉ង់ បានឲ្យដឹងថា ពេលនេះអ៊ីរ៉ង់មានលទ្ធភាពបំពេញតម្រូវការក្នុងស្រុករបស់ខ្លួនចំនួន ៨៥ ភាគរយសម្រាប់ឧបករណ៍ និងបរិក្ខារឧស្ម័ន...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា មេបញ្ជាការអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់បានបង្កើន ជួរប្រតិបត្តិការ នៃប្រព័ន្ធការពារមីស៊ីល ពីដីទៅអាកាស Bavar-373 រហូតដល់ ៣០០គីឡូម៉ែត្រ ។ មេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ លោក Alireza Sabahi-Fard បានឲ្យដឹង នៅឯសាលាយោធា ក្នុងរដ្ឋធានីតេអេរ៉ង់...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានថា សហរដ្ឋអាមេរិក និងអឺរ៉ុប កុំឱ្យពាក់ព័ន្ធបញ្ហាផ្ទៃក្នុងរបស់អ៊ីរ៉ង់ នាពេលថ្មីៗនេះជាមួយនឹងកិច្ចចរចានុយក្លេអ៊ែរ ។ លោក Kanaani បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ថា “យើងជឿថា បញ្ហាផ្ទៃក្នុងគឺទាក់ទង ទៅនឹងរដ្ឋាភិបាល(អ៊ីរ៉ង់)...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានព្រមានកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងអឺរ៉ុប កុំឱ្យពាក់ព័ន្ធបញ្ហាផ្ទៃក្នុង របស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ជាមួយនឹងកិច្ចចរចា នុយក្លេអ៊ែរ។ លោក Kanaani បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “យើងជឿថាបញ្ហាផ្ទៃក្នុង គឺទាក់ទងទៅនឹងរដ្ឋាភិបាល អ៊ីរ៉ង់ និងប្រជាជនអ៊ីរ៉ង់...
បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ehsan Khandouzi កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រព័ន្ធបណ្តាញធនាគារ របស់ប្រទេសអ៊ីរ៉ង់ នឹងត្រូវតភ្ជាប់ជាមួយនឹងប្រព័ន្ធកាតធនាគារ របស់ប្រទេសរុស្សី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ លោកបានបន្តថ្លែងដែរថា៖ កិច្ចពិភាក្សាដ៏ល្អរវាងគ្នាត្រូវបានធ្វើឡើង រវាងបណ្តាធនាគារក្នុងស្រុករបស់រុស្សី និងធនាគាររបស់អ៊ីរ៉ង់ ហើយខ្ញុំសង្ឃឹមថាការតភ្ជាប់គ្នា នឹងត្រូវធ្វើឡើងឆាប់ៗដំបូង រវាងប្រព័ន្ធទូទាត់ធំបំផុត របស់អ៊ីរ៉ង់ Shetab និងប្រព័ន្ធទូទាត់របស់រុស្សី Mir...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់ មិនបានបញ្ជូនអាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះរបស់ខ្លួន ជាមួយអ៊ុយក្រែននោះទេ ហើយនឹងមិនធ្វើដូច្នេះ នៅពេលអនាគតឡើយ។ លោក Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុង ការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីហ្វាំងឡង់ Pekka Haavisto នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ ក្រសួងការបរទេសអ៊ីរ៉ង់ នៅលើគេហទំព័រ របស់ខ្លួនកាលពីថ្ងៃសុក្រ ។ លោកបានលើកឡើងថា...
តេអេរ៉ង ៖ គេហទំព័រក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បានបដិសេធថា អ៊ីរ៉ង់ មិនបានប្រគល់យន្តហោះដ្រូន ទៅឱ្យប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះ អ៊ុយក្រែន នោះឡើយ ។ លោក Kanaani ត្រូវបានគេដកស្រង់សម្តីថា “សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ចាត់ទុកព័ត៌មាន...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់ នឹងទិញឧស្ម័នចំនួន ៩លានម៉ែត្រគូបក្នុង១ថ្ងៃ ពីប្រទេសរុស្ស៊ី ឆ្លងកាត់ប្រទេសអាស៊ែបៃហ្សង់ ក្នុងពេលឆាប់ៗនេះ ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលគ្រប់គ្រង ដោយរដ្ឋបានរាយការណ៍ដូច្នេះ ។ ក្រសួងបានប្រកាសពីផែនការនេះ ក្នុងរបាយការណ៍មួយដែលផ្តល់ព័ត៌មានលម្អិត អំពីទំហំទឹកប្រាក់ចំនួន៤០ពាន់លានដុល្លារអាមេរិក...