តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim បានរាយការណ៍ ដោយដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិ លោក Brig ឲ្យដឹងថា ប្រទេសលោកខាងលិចមួយចំនួន មានបំណងចង់ទិញយន្តហោះដ្រូនប្រយុទ្ធរបស់អ៊ីរ៉ង់ ដោយអះអាងថា ប្រទេសជាច្រើន ដែលបានបង្ហាញពីបំណងចង់ទិញយន្តហោះដ្រូន មានបំណងចង់រក្សាភាពអនាមិក។ អ៊ីរ៉ង់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញយន្តហោះដ្រូន បន្ទាប់ពីតម្រូវការក្នុងស្រុកត្រូវបានបំពេញ ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ នឹងបញ្ជូនយន្តហោះដ្រូន ប្រសិនបើ “ការពិចារណាផ្នែកនយោបាយ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយជាតិកាលពីថ្ងៃអង្គារម្សិលមិញនេះ បានរាយការណ៍ថា ឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ បានដាក់តាំងបង្ហាញនូវយន្តហោះគ្មានមនុស្សបើកទំនើបចុងក្រោយបង្អស់របស់ប្រទេស ដែលជាផលិតក្នុងស្រុកនិងត្រូវបានស្គាល់ឈ្មោះថា Mojaher-10 ។ យោងតាមការចេញផ្សាយរបស់ RT យន្តហោះ Mohajer-10 អាចហោះហើរបាននៅក្នុងប្រតិបត្តិការតាមអាកាសដល់ទៅ២៤ម៉ោងនិងក្នុងរយៈកំពស់៧គីឡូម៉ែត្រ និងមានទំងន់ផ្ទុកសរុបដល់ទៅ៣០០គីឡូក្រាមពោលគឺជាច្រើនជាង៣ដង នៃម៉ូដេលមុន Mohaer-6។ កន្លងមកវាក៏ធ្លាប់បានបង្ហាញខ្លួនសាកល្បងក្នុងការប្រើប្រាស់ប្រភេទមីស៊ីល និងឧបករណ៍ជាច្រើនដែលវាអាចផ្ទុកបានផងដែរដោយក្នុងនោះ យោងតាមវីដេអូចុងក្រោយបានបង្ហាញថា មីស៊ីលរហូតដល់៣គ្រាប់អាចដាក់នៅក្រោមស្លាបនីមួយៗរបស់វាបាន។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បាននិយាយថា...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា វត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី បាននាំឱ្យមាន “សកម្មភាពភេរវកម្មកាន់តែខ្លាំង” នៅក្នុងរដ្ឋអារ៉ាប់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់គាត់ លោក Kanaani បានលើកឡើងថា ទាំងរដ្ឋាភិបាលនៃប្រទេសអ៊ីរ៉ង់ និងស៊ីរី បានចង្អុលបង្ហាញម្តងហើយម្តងទៀតថា...
ឧត្តមនាវីឯកអ៊ីរ៉ង់ម្នាក់ បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះអាមេរិកជាច្រើនគ្រឿងបានព្យាយាមរារាំងកងនាវាចរឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ពីការឡើងលើនា វាដឹកប្រេងដែលសង្ស័យថា មានការរត់ពន្ធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមនាវី Ramazan Zirrahi បានប្រាប់ទីភ្នាក់ងារព័ត៌មាន Tasnim ថា “កាលពីថ្ងៃទី ៦ ខែកក្កដា...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានដាក់បង្ហាញនូវមីស៊ីលល្បឿនលឿន ជាងសំឡេង ដែលផលិតក្នុងស្រុកដែលមានឈ្មោះថា Fattah (Conqueror) នៅក្នុងពិធីមួយក្នុងរដ្ឋធានីតេអេរ៉ង់។ របាយការណ៍បានឲ្យដឹងថា ពិធីបើកនេះមានការចូលរួមដោយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi ប្រធានមេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) លោក Hossein Salami...
តេអេរ៉ង់ ៖ អ៊ីរ៉ង់ បានបើកដំណើរការឡើងវិញនៅថ្ងៃអង្គារ ស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីបិទរយៈពេល ៧ឆ្នាំ និងជិត ៣ខែបន្ទាប់ពីប្រទេសទាំងពីរ បានយល់ព្រមស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ក្រោមកិច្ចព្រមព្រៀងដែលមានចិនជាឈ្មួញកណ្តាល។ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Alireza Bigdeli បានថ្លែងសុន្ទរកថាបើកនៅក្នុងរដ្ឋធានីរីយ៉ាដ អារ៉ាប៊ីសាអូឌីត ដោយបានលើកឡើងពីសារៈសំខាន់នៃឱកាស សម្រាប់ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ លោក Bigdeli...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រទេសអ៊ីរ៉ង់ បានធ្វើការបង្ហាញនូវមីស៊ីលចំងាយឆ្ងាយមួយប្រភេទថ្មីមានឈ្មោះថា Kheibar និងត្រូវបានគេជឿជាក់ថា អាចរត់បានចំងាយរហូតទៅដល់២០០០គីឡូម៉ែត្រនិងអាចផ្ទុកសារធាតុផ្ទុះ បានទៅដល់១,៥តោនផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA ក៏បានចេញផ្សាយដែរថា គ្រាប់រ៉ូក្កែតសម្រាប់បាញ់ត្រូវការពេលវេលាបន្តិចទៀតដើម្បីត្រៀមរៀបចំខ្លួនក្នុងការបាញ់បង្ហោះ ដែលវាមានន័យថានៅពេលរួចរាល់ គេនឹងអាចប្រើប្រាស់វាបានជាមួយនឹងអាវុធ ទាំងយុទ្ធសាស្ត្រនិងតាកទិក។ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ង់លោក Mohammad Reza Ashtiani ដែលបានចូលរួមក្នុងការដាក់តាំងបង្ហាញមីស៊ីលថ្មីបានថ្លែងថាកិច្ចខិតខំ ជាច្រើនឆ្នាំគឺជាដំណើរដ៏វែងឆ្ងាយរបស់អ៊ិរ៉ង់និងទីភ្នាក់ងារ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Mehr ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ កាលពីថ្ងៃពុធបានសម្តែងការត្រៀមខ្លួនរបស់ប្រទេសលោក ក្នុងការពង្រឹងវិស័យការពារជាតិរបស់ប្រទេសស៊ីរី។ លោក Mohammadreza Ashtiani រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ និងលោក Mohammad Baqeri ប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានជួបដាច់ដោយឡែកជាមួយលោក Abdel Karim Mahmoud Ibrahim ប្រធានអគ្គសេនាធិការស៊ីរី ដែលកំពុងបំពេញទស្សនកិច្ច...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានហៅសហរដ្ឋអាមេរិកថា ជាមេខ្លោងនៃក្រុមរដ្ឋអ៊ីស្លាម (IS) នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះសារ របស់លោកកាលពីថ្ងៃសុក្រ បន្ទាប់ពីលោក Robert F. Kennedy Jr. ដែលបានចាប់ផ្តើមការ ដេញថ្លៃជាប្រធានាធិបតីជាផ្លូវការឆ្នាំ២០២៤ របស់លោក បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកថា...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានស្តីបន្ទោសការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក អំពីកម្មវិធីយោធារបស់ទីក្រុងតេអេរ៉ង់ ដោយលើកឡើងថា ពួកគេមានគោលបំណង លក់អាវុធអាមេរិក។ លោក Nasser Kanaani បានធ្វើការឆ្លើយតបទៅនឹងសារថ្មីៗនេះដោយលោក Antony Blinken ដែលក្នុងនោះលោកបានលើកឡើងថា ពួកគេ “ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរំខាន ដល់សកម្មភាពលទ្ធកម្មយោធារបស់អ៊ីរ៉ង់” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់។...