បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergei Lavrov នៅថ្ងៃសុក្រនេះបានធ្វើការលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសរុស្សីកំពុង ស្ថិតនៅក្នុងតំណាក់កាលកាន់តែរឹងម៉ាំឡើង ហើយនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។ ថ្លែងទៅកាន់កម្មវិធីមួយ របស់ទូរទស្សន៍ របស់រុស្សីលោក Lavrov បាននិយាយថាទៀតថា ចំណងទ្វេភាគី នៃប្រទេសទាំងពីរ គឺត្រូវបានបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ និងគោលដៅ នៃផលប្រយោជន៍រួមគ្នាតែមួយ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសរុស្សីបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយ នៅតំបន់ចុងបូព៍ា នៃប្រទេស។ ប្រភពដដែលបានទៀតថា សមយុទ្ធយោធានេះ នឹងចាប់ផ្តើមពីថ្ងៃចន្ទ ក្នុងរយៈពេលពេញមួយសប្តាហ៍ នៅក្នុងតំបន់ Trans-Baikal និង Amur ដែលក្នុងនោះមាន ការចូលរួមពីវត្តមានរបស់យោធា រហូតទៅដល់១ ២០០០នាក់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា គ្រាប់រ៉ូកែតមួយរបស់ប្រទេស រុស្សី ដែលមានឈ្មោះថា Soyuz ត្រូវបានគេដឹងថា បានបាញ់ចេញស្ថានីយ Baikonur នៅក្នុងប្រទេស កាហ្សាស្ថាន កាលពីថ្ងៃចន្ទ បានជោគជ័យ ដោយមានផ្ទុកជាមួយ នឹងផ្កាយរណប របស់បរទេស ចំនួន៣៨គ្រឿងផងដែរ ។ ទីភ្នាក់ងារស្រាវជ្រាវអាវកាស...