ព័ត៌មានអន្តរជាតិ

រុស្សី បាញ់បង្ហោះផ្កាយ រណប ដល់ទៅ៣៨គ្រឿង សម្រាប់ប្រទេសជិត២០

បរទេស ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃអង្គារនេះបានឲ្យដឹងថា គ្រាប់រ៉ូកែតមួយរបស់ប្រទេស រុស្សី ដែលមានឈ្មោះថា Soyuz ត្រូវបានគេដឹងថា បានបាញ់ចេញស្ថានីយ Baikonur នៅក្នុងប្រទេស កាហ្សាស្ថាន កាលពីថ្ងៃចន្ទ បានជោគជ័យ ដោយមានផ្ទុកជាមួយ នឹងផ្កាយរណប របស់បរទេស ចំនួន៣៨គ្រឿងផងដែរ ។

ទីភ្នាក់ងារស្រាវជ្រាវអាវកាស របស់ប្រទេសរុស្សី Roscosmos បាននិយាយថាការបាញ់ បង្ហោះគ្រាប់រ៉ូកែតនេះ គឺបានធ្វើឡើងនៅក្រោយការ ពន្យារពេលចំនួន២ដង មកហើយដោយសារតែរកឃើញថា មានបញ្ហាបច្ចេកទេស។

ផ្កាយរណបទាំង៣៨ ត្រូវបានគេដឹងដែរថា គឺជាកម្មសិទ្ធដែលជាអតិថិជន របស់រុស្សីចំនួន១៨ប្រទេស ដែលក្នុងនោះរួមមាន ទាំងប្រទេសកូរ៉េខាងត្បូង ជប៉ុន កាណាដា អារ៉ាប៊ីសាអូឌីត អាល្លឺម៉ង់ អ៊ីតាលី និងប្រេស៊ីល ផងដែរ។

រំលឹកដែរថា កាលពីឆ្នាំ២០១៨ រ៉ូកែត Soyuz បានផ្ទុក អាវកាសយានិក ជនជាតិរុស្សីម្នាក់ និងអាវកាសយានិក របស់ណាសាម្នាក់ ហើយបែរបានទទួលរងបរាជ័យ ដោយសារបច្ចេកទេស ហើយជាលទ្ធផល ការចុះចតបន្ទាន់ ត្រូវបានធ្វើឡើង ហើយអាវកាសយានិកទាំងពីរ បានទទួលសុវត្ថិភាព ដោយមិនមានរបួសអ្វីឡើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top