បរទេស៖ និយតករចរាចរណ៍ផ្លូវអាកាសជាតិរបស់ប្រទេសរុស្ស៊ី បានប្រាប់ក្រុមហ៊ុនដឹកជញ្ជូនឱ្យរៀបចំខ្លួនដើម្បីហោះហើរដោយមិនពឹងផ្អែកលើប្រព័ន្ធកំណត់ទីតាំងសកលរបស់អាមេរិក (GPS) ឧបករណ៍រុករកតាមផ្កាយរណប, នេះបើតាមកាសែត Izvestia បានរាយការណ៍កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមលិខិតរបស់ទីភ្នាក់ងារដឹកជញ្ជូនដែនអាកាសរបស់សហព័ន្ធរុស្សី ឬ Rosaviatsia ដែលសារព័ត៌មានទទួលបាន គឺភ្នាក់ងារនេះ បានណែនាំក្រុមហ៊ុនអាកាសចរណ៍ជាតិរុស្ស៊ីឱ្យរៀបចំខ្លួនហោះហើរ ដោយគ្មាន GPS...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើម ដំណាក់កាលសកម្ម នៃការវាយលុកនៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខ ស្ទើរតែទាំងស្រុង នៅក្នុងតំបន់ Donetsk...
នាវាចម្បាំងដ៏សំខាន់បំផុតមួយ របស់កងទ័ពជើងទឹករុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ ដែលជាការវាយលុកដ៏ធំដល់យោធា ដែលកំពុងតស៊ូប្រឆាំងនឹងការតស៊ូរបស់អ៊ុយក្រែន ក្នុងរយៈពេល ៥០ ថ្ងៃក្នុងការឈ្លានពានរបស់ប្រធានាធិបតី Vladimir Putin ទៅលើអ្នកជិតខាងគឺអ៊ុយក្រែន។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិរុស្ស៊ីថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានចោទរុស្ស៊ី ថាបានបង្កឲ្យមាន ការប្រល័យពូជសាសន៍ នៅអ៊ុយក្រែន ។ ក្នុងអំឡុងសុន្ទរកថា អំពីការកើនឡើងអតិផរណា កាលពីថ្ងៃអង្គារ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន...
លីទុយអានី ៖ តាមការប៉ាន់ប្រមាណមួយថា អ្នកឯកទេសកុំព្យូទ័រ មានរហូតដល់ ៧0,000 នាក់កំពុងបង្កការភ័យខ្លាចភ្លាមៗ នៅក្នុងបរិយាកាសធុរកិច្ច និងនយោបាយ បានធ្វើឲ្យប្រទេសនេះ មានភាពរំជើបរំជួលចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពី៥សប្តាហ៍មុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សម្រាប់ប្រទេសមួយចំនួន ការបាត់បង់ របស់ប្រទេសរុស្ស៊ី ត្រូវបានគេមើលឃើញថា ជាការកើនឡើងសក្តានុពលរបស់ពួកគេ និងជាឱកាសមួយ...
បរទេស ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Alexander Fomin បានប្រកាស កាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានកាត់បន្ថយសកម្មភាពយោធា របស់ខ្លួននៅជិតទីក្រុង គៀវ និង Chernigov ខណៈដែលការពិភាក្សាជាមួយអ៊ុយក្រែន ក្នុងដំណាក់កាល “ជាក់ស្តែងពិតប្រាកដ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៩...
គៀវ៖ ប្រមុខចារកម្មយោធាអ៊ុយក្រែន ឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អាចនឹងសម្លឹងមើល ពីការបំបែកអ៊ុយក្រែនជាពីរ ដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូង អញ្ចឹងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN។ កងពលតូច ឧត្តមសេនីយ៍ លោក Kyrylo Budanov ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានហៅសកម្មភាពជីវសាស្ត្រយោធារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងប្រទេសអ៊ុយក្រែនថាជា “ផែនការរបស់មនុស្សអាក្រក់” ។ លោកស្រី Zakharova បានលើកឡើងថា “មានគម្លាតច្រើនពេកនៅក្នុងផែនការ ដ៏អាក្រក់នេះ ដែលនៅតែត្រូវបំពេញ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការពារជាតិរុស្ស៊ី...
បរទេស៖ រដ្ឋមន្ត្រីប្រទេសអង់គ្លេសលោកស្រី Liz Truss កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការលើកឡើងថាអង់គ្លេស អាចនឹងដកទណ្ឌកម្មធ្ងន់ៗ របស់ខ្លួនមកវិញ បានពីប្រទេសរុស្ស៊ី ដរាបណាកងកម្លាំងយោធា របស់ប្រទេសនេះ នឹងត្រូវបានដកចេញពីប្រទេសអ៊ុយក្រែន និងប្តេជ្ញាចិត្តមិនបន្តសកម្មភាពយោធា ទៀតឡើយនៅក្នុងប្រទេសអ៊ុយក្រែន។ ថ្លែងនៅក្នុងកិច្ចសន្ទនាគ្នាមួយ ជាមួយនឹងក្រុមអ្នកកាសែត Telegraph លោកស្រី Truss បានបន្តទៀតថា៖ យើងត្រូវការឲ្យមានបទឈប់បាញ់គ្នា ពេញលេញនិងការដកកងកម្លាំងយោធា...
ហ្សឺណែវ៖មន្ទីរពិសោធន៍វិទ្យាសាស្ត្រអឺរ៉ុបដ៏ធំស្កឹមស្កៃ ជាកន្លែងកម្ទេចអាតូមដ៏ធំបំផុតរបស់ពិភពលោក កំពុងចាត់វិធានការថ្មីដែលកំពុងដាក់ កម្រិតបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយវិទ្យាស្ថានស្រាវជ្រាវរុស្ស៊ី បន្ទាប់ ពីការលុកលុយរបស់រុស្ស៊ីមកអ៊ុយក្រែន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រុមប្រឹក្សា CERN ជាស្ថាប័នគ្រប់គ្រងនៃមន្ទីរពិសោធន៍មានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ជាមួយនឹងរដ្ឋជាសមាជិកចំនួន ២៣ បានប្រកាសថា អ្នកវិទ្យាសាស្ត្ររបស់ខ្លួននឹងផ្អាកការចូលរួមនឹងគណៈកម្មាធិការ វិទ្យាសាស្ត្រទាំងអស់នៅប្រទេសរុស្ស៊ី និងប្រទេសបេឡារុស្សនៅជិតខាង ជាសម្ព័ន្ធមិត្តរបស់រុស្ស៊ីដែលជួយ សម្រួលដល់ការឈ្លានពាននៅថ្ងៃទី ២៤ ខែកុម្ភៈ។ CERN...