យេរ៉ូសាឡឹម៖ លោក Yoav Gallant រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអ៊ែល បានថ្លែងកាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអ៊ែល ត្រូវបានដកចេញ ពីភាគខាងត្បូងតំបន់ហ្គាហ្សា ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការ ដែលអាចកើតមាននៅទីក្រុង Rafah ។ កាលពីថ្ងៃអាទិត្យ កងកម្លាំងបានចាកចេញពីតំបន់ហ្គាហ្សា ដែលកំពុងរៀបចំសម្រាប់ “បេសកកម្មតាមដាន” លោក Gallant បានឲ្យដឹងនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅឯបញ្ជាការភាគខាងត្បូងនៃកងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា...
យេរ៉ូសាឡឹម ៖ កាលពីថ្ងៃពុធ សភា អ៊ីស្រាអ៊ែល បានអនុម័តថវិការដ្ឋដែលបានកែសម្រួលសម្រាប់ឆ្នាំ ដើម្បីផ្តល់មូលនិធិ ដល់សង្រ្គាម របស់ប្រទេសនេះប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ។ ក្រសួងហិរញ្ញវត្ថុ បានឲ្យដឹងថា ថវិកាដែលបានធ្វើបច្ចុប្បន្នភាព មានចំនួនប្រហែល ៥៨៤ពាន់លាន shekels គឺប្រហែល១៦១ពាន់លានដុល្លារ សហរដ្ឋអាមេរិក ការកើនឡើងចំនួន៧០ពាន់លាន shekels បើប្រៀបធៀបទៅនឹងថវិកា...
យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានបន្តការវាយប្រហារ របស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចាប់តាំងពីកិច្ចព្រមព្រៀង ឈប់បាញ់ បានឈាន ដល់រវាងប្រទេសនេះ និងក្រុមចលនាហាម៉ាស់ ដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សា មិនដូចអ្វីដែលជាការរំពឹងទុកនឹង ចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀង...
ហ្គាហ្សា/យេរ៉ូសាឡឹម ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ថា នៅគ្រាដែលជម្លោះ អ៊ីស្រាអ៊ែល និងក្រុមហាម៉ាសបានឈាន ចូលដល់ថ្ងៃទី២០ ហើយ រថពាសដែក និងទ័ពថ្មើរជើង របស់អ៊ីស្រាអ៊ែលបានវាយឆ្មក់តំបន់ហ្គាហ្សា ដែលស្ថិតនៅភាគខាងជើង ខណៈដែលចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន បានកើនឡើងដល់៧.០២៨ នាក់ហើយ ។ ប្រទេសនៅ...
ប៉ារីស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា ទោះបីជាមានការវាយលុក យ៉ាងខ្លាំងនៅក្នុងតំបន់ ហ្គាហ្សាក៏ដោយ នៅថ្ងៃអង្គារនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានធ្វើដំណើរទៅកាន់ប្រទេស អ៊ីស្រាអ៊ែល ដែលជាចំណុចប្រសព្វ នៃជម្លោះរបស់ខ្លួន ជាមួយក្រុមហាម៉ាស ដោយភ្ជាប់មកជាមួយនូវសំណើ...
គែរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ថា មេដឹកនាំអារ៉ាប់បានថ្កោលទោស ទៅលើការទម្លាក់គ្រាប់បែក រយៈពេល២សប្តាហ៍ របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ ហើយបានទាមទារ ឱ្យមានកិច្ចខិតខំប្រឹងប្រែង ជាថ្មីដើម្បីឈានដល់ការ រកដំណោះស្រាយស្វែងរកសន្តិភាព នៅមជ្ឈិមបូព៌ា ដើម្បីបញ្ចប់វដ្ត នៃអំពើហិង្សារយៈពេលជាច្រើនទសវត្សរ៍ រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន...
បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានបើការវាយប្រហារដោយមីស៊ីល សាជាថ្មីទៅលើទីតាំងយោធានៅក្នុងប្រទេសស៊ីរី ភាគខាងជើងនៃខេត្តAleppo ។ ប្រភពដដែលបានឲ្យដឹងដែរថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសស៊ីរី ទោះបីជាយ៉ាងណាក្តីបានរារាំងបានជោគជ័យនូវ មីស៊ីលដែលបានវាយប្រហារចេញពីប្រទេសអ៊ីស្រាអ៊ែល ផងដែរប៉ុន្តែមួយចំនួនទៀតបាន វាយប្រហារចូលដល់ទីក្រុង Aleppo ហើយជាក់ស្តែងសំលេងផ្ទុះបានលឺកងរំពងពេញទីក្រុងផងដែរ។ ក្នុងនោះផងដែរក្រុមឃ្លាំមើលសិទ្ធ មនុស្សនៅក្នុងប្រទេសស៊ីរី ក៏បានអះអាងដូចគ្នាដែរថា ពួកគេបានលឺសំលេងផ្ទុះនៅពាសពេញទីក្រុង Aleppo ហើយជឿជាក់ថាទាំងនោះគឺជាមីស៊ីល របស់ប្រទេសអ៊ីស្រាអ៊ែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ Axios ដែលបានធ្វើការរាយការណ៍កាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាថា ប្រទេសអ៊ីស្រាអែលនឹងសាកល្បង ប្រព័ន្ធព្រមានជាមុននៅក្នុងប្រទេសអ៊ុយក្រែន នាខែក្រោយនេះ។ ប្រភពដដែលបានបន្តទៀតថាការធ្វើតេស្ត នេះបានធ្វើឡើងនៅ ខណៈពេលដែលប្រព័ន្ធនេះត្រូវបានគេរាយការណ៍ ថាមានសមត្ថភាពជាងបច្ចេកវិទ្យា ចាប់មីស៊ីលដែលកំពុងប្រើប្រាស់នៅអ៊ុយក្រែន ពីព្រោះថាបច្ចេកវិទ្យាទាំងនោះពេលនេះគឺមិនអាចបញ្ឈប់ ការបាញ់ចូលព្រំដែនអាកាស របស់ខ្លួនបានទៀតនោះទេ។ Axois ក៏បានបញ្ជាក់ទៀតដែរថាមន្ត្រីយោធារបស់ប្រទេសអ៊ីស្រាអ៊ែល ជាច្រើនបានជួបជាមួយនឹងភាគីខាងអ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ ជាច្រើនដងមកហើយប៉ុន្មានខែចុងក្រោយនេះដើម្បីរៀបចំកិច្ចការងារនេះ ហើយប្រសិនបើការងារនេះជោគជ័យនៅក្នុងទីក្រុងគៀវ នោះវានឹងបន្តធ្វើនៅតាម...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ថា អាជ្ញាធរវត្ថុបុរាណអ៊ីស្រាអ៊ែល ហៅកាត់ (IAA) បានឲ្យដឹងថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកបុរាណវត្ថុវិទូអ៊ីស្រាអ៊ែល បានរកឃើញស៊ុតសត្វកកេរ ចំនួន៨ដែលមានអាយុ កាលជាង៤.០០០ឆ្នាំមុន ។អាជ្ញាធរ IAA បានកត់សម្គាល់ឃើញថា ស៊ុតត្រូវបានគេរកឃើញ នៅជាប់នឹងរណ្តៅភ្លើងបុរាណ មួយនៅឯកន្លែងបោះជំរុំ របស់ពួកអ្នករើសអើងបុរេប្រវត្តិ នៅតំបន់វាលខ្សាច់នៃវាលខ្សាច់...
បរទេស៖ យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសស៊ីរីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាអាកាសយានដ្ឋានអន្តរជាតិ បានឈានទៅដល់ការសម្រេចចិត្ត បិទដំណើរការហោះហើររបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារតាមអាកាសមួយ ដោយអ៊ីស្រាអ៊ែល បណ្តាលឲ្យមានយោធាស្លាប់២នាក់ផងដែរ។ យន្តហោះរបស់អ៊ីស្រាអ៊ែល បានបើកការបាញ់ប្រហារសំដៅ ទៅលើទីតាំងអាកាសយានដ្ឋាន និងទីតាំងជុំវិញ នៅវេលាម៉ោងប្រមាណជា២ទៀបភ្លឺ ម៉ោងនៅក្នុងស្រុក និងបានធ្វើឲ្យខូចខាតទីតាំងអគារ ជាច្រើនកន្លែងផងដែរ។ មីស៊ីលជាច្រើនគ្រាប់ទៀតត្រូវបានគេដឹងដែរថា បានហោះចេញពីសមុទ្រ Galilee ដែលស្ថិតនៅក្នុងដែនដីរបស់អ៊ីស្រាអ៊ែល...