បច្ចេកវិទ្យា

អ៊ីស្រាអ៊ែលនឹងធ្វើតេស្ត ប្រព័ន្ធព្រមានថ្មី នៅក្នុងប្រទេសអ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សាយរបស់ Axios ដែលបានធ្វើការរាយការណ៍កាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថាថា ប្រទេសអ៊ីស្រាអែលនឹងសាកល្បង ប្រព័ន្ធព្រមានជាមុននៅក្នុងប្រទេសអ៊ុយក្រែន នាខែក្រោយនេះ។

ប្រភពដដែលបានបន្តទៀតថាការធ្វើតេស្ត នេះបានធ្វើឡើងនៅ ខណៈពេលដែលប្រព័ន្ធនេះត្រូវបានគេរាយការណ៍ ថាមានសមត្ថភាពជាងបច្ចេកវិទ្យា ចាប់មីស៊ីលដែលកំពុងប្រើប្រាស់នៅអ៊ុយក្រែន ពីព្រោះថាបច្ចេកវិទ្យាទាំងនោះពេលនេះគឺមិនអាចបញ្ឈប់ ការបាញ់ចូលព្រំដែនអាកាស របស់ខ្លួនបានទៀតនោះទេ។

Axois ក៏បានបញ្ជាក់ទៀតដែរថាមន្ត្រីយោធារបស់ប្រទេសអ៊ីស្រាអ៊ែល ជាច្រើនបានជួបជាមួយនឹងភាគីខាងអ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញ ជាច្រើនដងមកហើយប៉ុន្មានខែចុងក្រោយនេះដើម្បីរៀបចំកិច្ចការងារនេះ ហើយប្រសិនបើការងារនេះជោគជ័យនៅក្នុងទីក្រុងគៀវ នោះវានឹងបន្តធ្វើនៅតាម ទីក្រុងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែនផងដែរ។

គួរឲ្យដឹងដែរថាក្នុងពេលដែលរួចរាល់អ៊ីស្រាអ៊ែល នឹងអាចប្រគល់ប្រព័ន្ធព្រមាននេះទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីប្រើប្រាស់មួយចំនួនផងដែរខណៈដែលអ៊ុយក្រែន កំពុងខ្វះខាតប្រព័ន្ធការពារមីស៊ីលជាច្រើននោះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top