កាំភ្លើងធំ Arsenal ក្នុងពេល ដែលកំពុងព្យាយាមពង្រឹង ទំរង់លេងរបស់ក្លឹបឡើងវិញ នោះខ្លួនក៏មិនសូវ ជាមានផែនការលក់កីឡាករ វ័យក្មេងៗ របស់ខ្លួនចេញនោះឡើយ ជាក់ស្តែង កីឡាករ ខ្សែបម្រើ វ័យទើបតែ ២០ឆ្នាំម្នាក់ ដែលត្រូវបានក្លឹប Aston Villa ដាក់សំណើរហូតទៅដល់៣០លានផោន ប៉ុន្តែបានត្រឹមការបដិសេធប៉ុណ្ណោះ ។ Arsenal បដិសេធសំណើរបស់...
The Goal នៅថ្ងៃនេះ បានអះអាងហើយថា កីឡាករ Kieran Tierney ទីបំផុតបានសម្រេចចិត្ត ក្នុងការបន្តកុងត្រាថ្មី ដែលមានរយៈ ពេលដល់ទៅ៥ឆ្នាំឬមានន័យថា នឹងបន្តរស់នៅ Emirates ដល់ទៅឆ្នាំ២០២៦ បន្ទាប់ពីបានចំណាយពេល ២រដូវកាលនៅទីនេះ។ កីឡាករខ្សែការពារស្លាបរូបនេះ បានបង្ហាញស្នាដៃដ៏អស្ចារ្យ ក្រោមក្រសែភ្នែករបស់គ្រូបង្វឹក លោក Mikel Arteta...
កិច្ចពិភាក្សា និងចរចាគ្នា រវាងក្លឹប Arsenal និង Brighton កំពុងបន្តទៅទាំងដំណើរ ការយ៉ាងល្អ ដើម្បីអាចធ្វើការដោះដូរកីឡាករ ខ្សែការពារវ័យទើបតែ២៣ឆ្នាំម្នាក់ ។ Arsenal ត្រូវបានគេដឹងថា បានព្យាយាមក្នុងការចរចា នាំយកកីឡាករ Ben White ដែលកំពុងមានតម្លៃខ្លួន រហូតទៅដល់៥៦លានផោន ប៉ុន្តែកន្លងមកតែងតែត្រូវបានទទួលការ បដិសេធជានិច្ចពីក្លឹប Brighton...
The Telegraph នៅថ្ងៃនេះ បានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal ទោះបីជាធ្លាប់ទទួល បានការបដិសេធ រួចទៅហើយពី សំណាក់ក្លឹប Everton ក្នុងការចរចា ផ្ទេរកីឡាករ ខ្សែប្រយុទ្ធ អង់គ្លេស ម្នាក់ទៅកាន់ទឹកដី Emirates ប៉ុន្តែជឿជាក់ថា ក្លឹបនេះហាក់ដូចជាមិនទាន់ បានបោះបង់ឱកាស របស់ខ្លួននៅឡើយទេ ។...
កីឡាករ Kieran Tierney ត្រូវបានគេដឹងថាគឺកាន់តែខិតជិត ក្នុងការចុះកុងត្រារយៈពេល៥ឆ្នាំហើយ ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ដែលមានន័យថា កីឡាករស្កុតឡែនរូបនេះ នឹងអាចមានវត្តមានជាមួយនឹង Emirates រហូតដល់ឆ្នា២០២៦។ បុរសដែលបានដើរតួនាទី ជាកីឡាករខ្សែការពារស្លាបឆ្វេងរូបនេះ បានក្លាយទៅជាកូនសោរដ៏សំខាន់ របស់ក្លឹបកាំភ្លើងធំ Arsenal ចាប់តាំងតែពីការមកដល់ដំបូង ក្នុងនាមជាកីឡាករខ្ចីជើង កាលពីឆ្នាំ២០១៩ ហើយបានបន្តជាជម្រើសដំបូង របស់លោកគ្រូបង្វឹកក្លឹប...
La Provence នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបខ្លាំងបារាំង Marseille បានបង្ហាញថាខ្លួន ពិតជាមានបំណងចង់បាន កីឡាករខ្សែការពារប្រេស៊ីលដ៏មានបទពិសោធ David Luiz ពិតមែននៅក្នុង ពេលទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះត្រូវបានគេដឹងថា មកដល់ពេលនេះគឺមានឈ្មោះ ជាកីឡាករដែលមិនមានតម្លៃខ្លួន ឡើយហើយនឹងត្រូវចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅចុងរដូវកាលនេះហើយ បន្ទាប់ពីបានជួយក្លឹបបានប៉ុន្មានរដូវកាល ចុងក្រោយនេះ។ គួរឲ្យដឹងដែរថាក្រៅតែពីក្លឹប Marseille នេះក្លឹបធំៗផ្សេងទៀតជាពិសេសនៅលីគកំពូលអាមេរិកក៏សុទ្ធតែបានបង្ហាញពីការចង់បានអតីតកីឡាកររបស់ក្លឹបតោខៀវ...
កាន់តែកៀក ទៅនឹងរដូវកាល នៃការដោះដូរ ទៅហើយមកដល់ពេលនេះ គេបានដឹងថា ក្លឹបកាំភ្លើងធំ Arsenal កំពុងតែធ្វើការស្វែង រកកីឡាករ ជំនួស តំណែងម្នាក់ ដើម្បីអាចបំពេញកន្លែង របស់កីឡាករអន្តរជាតិ ស្វីស Granit Xhaka ដែលកំពុងនឹងត្រៀមខ្លួន ចាកចេញទៅលេងនៅអ៊ីតាលីជាមួយនឹងក្លឹប Roma ។ កាំភ្លើងធំ Arsenal...
ក្លឹបកាំភ្លើងធំ Arsenal បានប្រកាសថា David Luiz, Martin Odegaard, Dani Ceballos និង Mat Ryan នឹងត្រូវចាកចេញពីក្លឹប ពេលដែលកុងត្រារបស់ពួកគេអស់នៅបញ្ចប់ខែនេះ ។ Luiz បានផ្ដល់ដំណឹងទៅកាន់ក្លឹបពីបំណង នៃការចាកចេញ តាំងពីខែឧសភា ត្បិត Arsenal មានគម្រោងចង់ពង្រីងកុងត្រា...
The Sunsports នៅថ្ងៃនេះ បានសរសេរថា តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man City ម្នាក់ទំនិង ជាអាចផ្ទេរមកចូលរួមជាមួយនឹងទឹកដី របស់ Emirates ហើយនៅរដូវកាល ក្រោយទោះបីជានឹងមិនមាន សិទ្ធលេងនៅ Champions League ក្តី។ ប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានដឹងថា Man City កំពុងតែធ្វើការពិចារណា...
the Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទោះបីជាមានព័ត៌មានចចាមអារ៉ាម អំពីការផ្ទេរទៅលេងនៅលីគកំពូលអាមេរិក MLS ក៏ពិតមែនប៉ុន្តែកីឡាករខ្សែប្រយុទ្ធស្លាប របស់កាំភ្លើងធំ Willianត្រូវបានគេដឹងថាកំពុងមានបំណង ចង់វិលត្រឡប់មកកាន់ក្លឹប ចាស់របស់ខ្លួនវិញគឺតោខៀវ Chelsea។ ការវិលត្រឡប់វិញចំពេលដែលកុងត្រារបស់គាត់ ជាមួយនឹងកាំភ្លើងធំ Arsenal ក៏ឈានចូលមកដល់ទីបញ្ចប់ទៅហើយនិងដូចជាមិនមានសញ្ញាណា ក្នុងការបន្តរស់នៅជាមួយគ្នាទៀតនោះទេខណៈដែល Arsenal ក៏មិនមានសិទ្ធក្នុងការលេងនៅ Champions Leagueឡើយនៅរដូវកាលក្រោយ។ គួរឲ្យដឹងដែរ...