ទីបំផុតការទន្ទឹងរងចាំអស់រយៈពេលជាច្រើនប្រកួតកីឡាករ Cristiano Ronaldo គឺអាចស៊ុតបានគ្រាប់បាល់អាជីពសម្រាប់ក្លឹបចំនួន៧០០ហើយកាលពីប្រកួតយប់មិញនិងក៏ជាគ្រាប់បាល់ជ័យជំនះលើក្រុម Everton ផងដែរ។ គ្រាប់បាល់ដំបូងនៃការប្រកួតក្នុងទឹកដីរបស់ Everton នោះបានធ្វើឡើងដោយកីឡាករម្ចាស់ផ្ទះ Alex Iwobi តាំងតែពីនាទីទី៥មកម្ល៉េះប៉ុន្តែមិនបាន១០នាទីផងកីឡាករ Anthony បានស៊ុតបាន១គ្រាប់តាមស្មើមកវិញនៅនាទីទី១៥ហើយមិនទាន់បញ្ចប់ការប្រកួតង់ទី១ឡើយកីឡាករ CR7 ដែលត្រូវបានប្តូរជំនួសកីឡាករ Antony Martial នោះក៏អាចស៊ុតបញ្ជូលទីបាន១គ្រាប់ជាគ្រាប់ទី៧០០និងជាគ្រាប់ជ័យជំនះផងដែរ។ បញ្ចប់ការប្រកួតសប្តាហ៍នេះបិសាចក្រហម Man UTD...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ CR7 មកដល់ពេលនេះនៅតែមិនទាន់អស់ចិត្តឡើយ ក្នុងការស្វែងរកក្លឹបថ្មី ដើម្បីចាកចេញពីបិសាចក្រហម Man UTD ទាំងដែលទំរង់លេងរបស់ក្រុមពេលនេះ កំពុងមានស្ថានភាពល្អប្រសើរបន្តិចហើយក្តី។ ប្រភពដដែលបានសរសេរទៀតថា ភ្នាក់ងាររបស់កីឡាករលោក Jorge Mendes បានធ្វើការព្យាយាមចុងក្រោយមួយ ក្នុងការស្វែងរកក្លឹបថ្មីជូន CR7 ដែលក្នុងនោះ គឺជាក្លឹបដែលអាចលេងនៅ Champions...
អតីតកីឡាករ Nani របស់ក្រុមបិសាចក្រហម Man UTD កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអះអាងថា កីឡាករ CR7 នឹងមិនមានពេលវេលាឡើយ សម្រាប់បរាជ័យ និងជាផ្នែក នៃការអភិវឌ្ឍក្រុម របស់បិសាចក្រហម Man UTD ។ ការចាប់ផ្តើមយ៉ាងអន់ របស់បិសាចក្រហម Man UTD នឹងមិនអាចទាក់ចិត្តរបស់កីឡាករ...
កាលពីថ្ងៃពុធម្សិលមិញនេះ កីឡាករ CR7 ដែលកំពុងសំបូរព័ត៌មាន ជុំវិញការចាកចេញ ពីក្លឹប Man UTD នោះត្រូវបានក្រុមប៉ូលីស បានធ្វើការសាកសួរដែរ អំពីហេតុការណ៍វាយទំលាក់ ទូរស័ព្ទដៃរបស់អ្នកគាំទ្រ វ័យក្មេងម្នាក់ របស់ក្រុម Everton កាលពីខែមេសាកន្លងមក ។ ក្រុមរបស់គាត់បានចាញ់ Everton ក្នុងលទ្ធផល ១ទល់នឹង០មុនពេលដែល CR7...
ថ្មីៗនេះដំណឹងនៃការចាកចេញ របស់កីឡាករ CR7 ព្រមទាំងការមិនសប្បាយចិត្ត ក្នុងការបង្ហាញខ្លួន ឲ្យក្រុមព្រមទាំងបរាជ័យផ្ទួនផង បានធ្វើឲ្យកីឡាករ CR7 ពិតជាមានអារម្មណ៍កាន់តែមួរម៉ៅមិនតិចនោះទេ ដោយនៅថ្ងៃនេះ កីឡាករបានវាយប្រហារ ទៅលើបណ្តាញសារព័ត៌មានថា បានចុះផ្សាយអំពីរឿងមិនពិត ហើយសន្យាថានឹងរៀបរាប់ ពីស្ថានភាពជាក់ស្តែងទាំងអស់របស់ខ្លួន ជាមួយនឹង Man UTD ។ CR7 បាននិយាយថា៖ ពួកគេបានដឹងអំពីការពិតទាំងអស់...
ក្រោយព័ត៌មាន នៃការផ្ទេរមិនបានសម្រេច នៃកំពូលកីឡាករ CR7 កន្លងមកនោះពេលនេះ គ្រូបង្វឹករបស់បិសាចក្រហម Man UTD លោក Ten Hag បានចេញមកបញ្ជាក់ម្តងទៀតច្បាស់ៗថា ការចាកចេញ មិនមែនជាអ្វីដែលកីឡាករ បានប្រាប់មកខ្ញុំនោះទេ ។ ពួកយើង បានធ្វើការបញ្ជាក់ ច្បាស់ហើយជាមួយគ្នាថា គាត់នឹងនៅតែបន្តស្ថិតក្នុងផែនការ របស់ក្រុមដដែល ។...
The Sun នៅថ្ងៃនេះបានចេញផ្សាយថាខណៈដែលកីឡាករ CR7 នៅតែបន្តខកខានការហ្វឹកហាត់និងការប្រកួតជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងការប្រកួតបើករដូវកាលនេះក្តីប៉ុន្តែគេបា នដឹងថាកីឡាកររូបនេះកំពុងជិះយន្តហោះឯកជនពីតំបន់ មួយទៅតំបន់មួយដើម្បីជួបជាមួយ នឹងមនុស្ស ជាច្រើនក្នុងការពិភាក្សាអំពីការ ចាកចេញទៅកាន់ក្លឹបថ្មីមួយ។ កីឡាករប៉ទុយហ្គាល់រូបនេះបានបង្ហាញឲ្យគ្រប់ គ្នាឃើញយ៉ាងច្បាស់អំពីបំណង ចាកចេញតាមរយៈដំណឹងអំពី ការចរចាជាមួយនឹងក្លឹប Man Cityផងក្លឹប Chelsea ផងក្លឹប Bayern...
ខណៈដែលព័ត៌មានការចាកចេញ នៅតែបន្តចុះផ្សាយព្រោងព្រាត អំពីកីឡាករ Cristiano Ronaldo នោះកីឡាករមិត្តរួមក្លឹប Raphael Varane បានចេញមុខមកធ្វើការរារាំង និងការពារក្តេរ្ត៍ឈ្មោះរបស់ CR7 ដោយអះអាងថា ក្លឹបនឹងមិនអាចខ្លាំងជាងនេះឡើយ ប្រសិនបើមិនមានវត្តមានរបស់គាត់។ Varane បានពណ៍នា CR7 ថាជាកីឡាករវិរៈបុរសហើយក៏បានលើកឡើង អំពីគ្រាប់បាល់ទាំង២៤ ដែលគាត់ស៊ុតបញ្ចូលទី កាលពីរដូវកាលមុននោះផងដែរ ក្នុងពេលដែលទើបបានវិលត្រឡប់...
The Sun ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកជនជាតិអាល្លឺម៉ង់លោក Thomas Tuchel បានចេញមកបញ្ជាក់ហើយថា លោកមិនមានបំណងចង់បានកីឡាករ CR7 ឡើយហើយកំពុងចាប់អារម្មណ៍ ជាមួយនឹងគោលដៅផ្សេង ជាច្រើនផ្សេងទៀត។ ថ្មីៗនេះមានដំណឹងដែលអះអាងថា Chelsea នឹងចំណាយលុយមួយចំនួន ដើម្បីនាំយក CR7 មកចូលរួមក្លឹប ខណៈដែលកីឡាករផ្ទាល់ ក៏បានប្រកាសហើយដែរថា ពិតជាចង់ចាកចេញ ពីក្លឹបបិសាចក្រហម...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Cristiano Ronaldo ដែលបានសម្រេចចិត្ត វិលត្រឡប់មកកាន់ទឹកដី Old Trafford វិញកាលពីរដូវក្តៅឆ្នាំ២០២១កន្លងមកនោះ នៅតែត្រូវបានក្លឹបកាលពីកុមារភាព Sporting បើកទ្វារ រងចាំនៅឡើយ ទោះបីជាគាត់ចង់វិល ត្រឡប់វិញពេលណាក្តី។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៥សម័យរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប...