កីឡា

CR7 បន្តមមាញឹកជួបជាមួយមនុស្សជាច្រើនដើម្បីអាចចាកចេញពី Old Trafford

The Sun នៅថ្ងៃនេះបានចេញផ្សាយថាខណៈដែលកីឡាករ CR7 នៅតែបន្តខកខានការហ្វឹកហាត់និងការប្រកួតជាមួយនឹងក្លឹបបិសាចក្រហម Man UTD ក្នុងការប្រកួតបើករដូវកាលនេះក្តីប៉ុន្តែគេបា នដឹងថាកីឡាកររូបនេះកំពុងជិះយន្តហោះឯកជនពីតំបន់ មួយទៅតំបន់មួយដើម្បីជួបជាមួយ នឹងមនុស្ស ជាច្រើនក្នុងការពិភាក្សាអំពីការ ចាកចេញទៅកាន់ក្លឹបថ្មីមួយ។

កីឡាករប៉ទុយហ្គាល់រូបនេះបានបង្ហាញឲ្យគ្រប់ គ្នាឃើញយ៉ាងច្បាស់អំពីបំណង ចាកចេញតាមរយៈដំណឹងអំពី ការចរចាជាមួយនឹងក្លឹប Man Cityផងក្លឹប Chelsea ផងក្លឹប Bayern Munich ផងនិងចុងក្រោយនេះ ជាមួយនឹងក្លឹប AT Madrid ផងប៉ុន្តែនៅមិនទាន់មានកុងត្រាណា មួយទទួលបាន ជោគជ័យនៅឡើយ។

ប្រភពដដែលបានសរសេរទៀតថា នៅក្នុងសប្តាហ៍នេះគាត់ នឹងបន្តធ្វើដំណើរទៅជួបបុគ្គលសំខាន់ៗផ្សេងទៀត ដើម្បីជម្រុញការងារដោះដូរលើកនេះ ឲ្យបានមុនរដូវក្តៅបញ្ចប់ទៅដោយក្នុងនោះ មានទាំងការជួបជាមួយនឹង គ្រូបង្វឹកថ្មីរបស់ក្លឹបលោក Erik Ten Hag ផងដែលបច្ចុប្បន្នបុរសរូបនេះ កំពុងព្យាយាមបញ្ចុះ បញ្ចូលឲ្យ CR7 ដើម្បីបន្តអាជីពនៅ Old Trafford ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top