The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool បានសារភាពថាក្លឹបពិតជាគ្មានកម្លាំងឬអំណាចណាដើម្បីបញ្ឈប់ ការសម្រេចចិត្តរបស់កីឡាករ Salah ឡើយប្រសិនបើគាត់ពិតជាចង់ចាកចេញពិតមែននៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ លោក Jurgen Klopp បានអះអាងថាមកដល់ពេលនេះនៅមិនទាន់ មានការដំណើរការទៅមុខល្អឡើយនៃកុង ត្រាថ្មីរវាងក្លឹបនិងកីឡាករអេហ្ស៊ីបរូបនេះហើយនៅតែបន្តរងចាំការសម្រេចចិត្តចុងក្រោយរបស់គាត់ប៉ុណ្ណោះ។ បច្ចុប្បន្នកុងត្រារបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹង ផុតសុពលភាពហើយនៅចុងបញ្ចប់ នៃរដូវកាលក្រោយប៉ុន្តែមិនមានព័ត៌មានវិជ្ជមាន ណាមួយថាកីឡាករនឹងចង់បន្តឡើយខណៈដែល ទំរង់លេងរបស់គាត់ហាក់ដូចជាកើនឡើងជាបន្តបន្ទាប់ហើយកំពុងទាក់ចិត្តក្លឹបធំៗនៅអឺរ៉ុបផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
កំណត់ត្រាមិនចាញ់ ក្នុងដីរបស់ក្រុម Liverpool បានបញ្ចប់នៅយប់មិញហើយ ក្រោមថ្វីជើងរបស់ក្រុម Inter Milan ក្នុងលទ្ធផល ០-១ ពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ១៦ក្រុម។ ក្រុមហង្សក្រហមលេងបានល្អណាស់ នៅក្នុងដីកន្លងមក ដោយលេងមិនចាញ់នោះទេ។ តែយ៉ាងណាប៉ះជាមួយក្រុម Inter Milan យប់មិញ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នៅសប្តាហ៍នេះ បានងាកមកធ្វើការចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធ អាហ្សង់ទីនវ័យក្មេងម្នាក់ទៅវិញ សម្រាប់រដូវក្តៅខាងមុខនេះ។ The Calciomercato ក៏បានចេញផ្សាយស្រដៀងគ្នាដែរថា Liverpool បានត្រៀមខ្លួនរួចទៅហើយ ក្នុងការធ្វើការដោះដូរកីឡាករ ខ្សែប្រយុទ្ធ Lautaro Martinez ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Milan...
Liverpool ត្រូវបាន The Express ចេញផ្សាយថា កំពុងបានផ្តល់ក្តីសង្ឃឹម តាមរយៈកញ្ចប់ប្រាក់មួយចំនួន សម្រាប់គ្រូបង្វឹកលោក Jurgen Klopp ក្នុងការដោះស្រាយតម្រូវការបច្ចុប្បន្ន និងក្នុងឱកាសដែល Barcelona ឯណោះ ក៏កំពុងមានបញ្ហាហិរញ្ញវត្ថុផង។ កីឡាករអេស្បាញ Gavi មកដល់ពេលនេះ នៅមិនទាន់បានសម្រេចចិត្ត ក្នុងការចុះកុងត្រាក្នុងការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Barcelona...
យោងតាមការចេញផ្សាយ របស់ ESPN នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool នៅតែបន្តរក្សាចិត្ត និងបានព្រមព្រៀងរួច ទៅហើយក្នុងការផ្ទេរ យកកីឡាករវ័យក្មេង ឆ្នើមរបស់ក្លឹប Fulham ដែលមានឈ្មោះថា Fabio Carvalho មកចូលរួមក្លឹប ដោយនឹងមិនមានបញ្ហា តម្លៃខ្លួននោះឡើយ ។ កន្លងមកគេដឹងថា ក្លឹប Liverpool...
The ESPN ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹង ថា ក្លឹបហង្សក្រហម Liverpool កំពុងរៀបចំផែនការ ក្នុងការបញ្ចុះបញ្ចូល កីឡាករគោលដៅ របស់ក្លឹបកាំភ្លើងធំ Arsenal ចំនួន២រូប ឲ្យមកចូលរួម Anfield នារដូវក្តៅខាងមុខនេះ។ កីឡាករ Aurelien Tchouameni និងកីឡាករ Youri Tieleman...
The Goal នៅថ្ងៃនេះចេញផ្សាយ ថា Jurgen Klopp បានងាក ទៅចាប់អារម្មណ៍ ជាមួយនឹងកីឡាករខ្សែប្រយុទ្ធម្នាក់ទៀត ដែលមានសញ្ជាតិកូឡំប៊ី និងក៏ជាកីឡាករ ដែលមានការចាប់អារម្មណ៍ច្រើន ពីសំណាក់ក្លឹបធំៗ នៅអឺរ៉ុបជាពិសេស Spurs ផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ជាក់ស្តែង Liverpool គឺបានព្រមព្រៀងរួចទៅហើយក្នុងការ ចំណាយលុយមួយចំនួនធំ ក្នុងការនាំយកកីឡាករ...
The Tuttomercatoweb នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបយក្សអង់គ្លេសហង្សក្រហម Liverpool បានសាកល្បង ក្នុងការទំនាក់ទំនងជាមួយនឹងភ្នាក់ងារ របស់កីឡាករអាហ្សង់ទីន Dybala ហើយដើម្បីអាចពិនិត្យមើលលទ្ធភាព ក្នុងការផ្ទេរកីឡាករខ្សែប្រយុទ្ធរូបនេះ។ Dybala វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញ នៅមិនទាន់អាចបន្តកុងត្រាថ្មី បាននៅឡើយដែលនេះ មានន័យថាកីឡាករអាចធ្វើការចាកចេញពី Juventus ដោយមិនមានតម្លៃខ្លួនឡើយ នៅក្នុងរដូវក្តៅខាងមុខនេះ។ Liverpool រំពឹងទុកថា...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះ អាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះ សម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថា នេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅ របស់ក្លឹបមួយចំនួនហើយ ដែលជាក់ស្តែង Liverpool គឺបានទាត់ចោល...
ក្រោយលទ្ធផលបានត្រឹម ០ស្មើនាយប់កន្លងមក ជាមួយនឹងក្រុមភ្ញៀវកាំភ្លើងធំ Arsenal មក Liverpool បានទទួលពាក្យរិះគន់ជាច្រើន ជាពិសេសទៅលើគ្រូបង្វឹកក្លឹបលោក Jurgen Klopp តែម្តង។ ប្រកួតយប់មិញនេះ Liverpool បានសាងស្នាដៃមកវិញ ដោយការស៊ុតបញ្ចូលទីក្រុម Brentford ក្នុងលទ្ធផល ដល់ទៅ៣គ្រាប់ទល់នឹង០ ដែលក្នុងនោះជាការរកគ្រាប់បាល់ ដោយខ្សែប្រយុទ្ធទាំងបី Fabinho, Chamberlain...