ការប្រកួតជើងទី១នៃពានរង្វាន់ Carabao Cup រវាងក្រុមហង្សក្រហម Liverpool ជាម្ចាស់ផ្ទះប៉ះជាមួយ នឹងក្រុមកាំភ្លើងធំ Arsenal បានបញ្ចប់ទៅដោយមិនមានគ្រាប់បាល់ ស៊ុតបញ្ចូលទីគ្នាឡើយ ទោះបីជា Arsenal បានទទួលរងកាតក្រហមម្នាក់ក្តី។ Granit Xhaka ទទួលបានកាតក្រហម តាំងតែពីនាទីទី២៤តែហង្សក្រហម Liverpool ដែលជាម្ចាស់ផ្ទះ មិនអាចធ្វើអ្វីបានឡើយ ទោះបីជាបានខិតខំស៊ុតដល់ទៅ១៧លើក តែចំគោលដៅតែ១លើកប៉ុណ្ណោះ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើម ទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថា វាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។ អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែង ជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ...
The Daily Mail ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ក្លឹបយក្ស អេស្បាញ Real Madrid ក្រៅតែពីបាន បង្ហាញកីឡាករ គោលដៅធំ ជាច្រើន បូករួមទាំង Mbappe និង Haaland ហើយនោះ តែសប្តាហ៍នេះក្លឹបក៏ត្រូវបានគេជឿជាក់ថា កំពុងតែចាប់អារម្មណ៍ ជាមួយនឹងកីឡាករវ័យក្មេងម្នាក់ ដែលកំពុងលេងនៅអង់គ្លេស...
យោងតាមការចេញផ្សាយ ដោយកាសែតអេស្បាញ Marca នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool បានកំណត់បានកីឡាករខ្សែប្រយុទ្ធDiaz ដែលកំពុងលេងនៅប្រទេសប៉ទុយហ្គាល់ ជាគោលដៅថ្មីរបស់ខ្លួន។ លោកគ្រូបង្វឹកក្លឹប Jurgen Klopp បានកំពុងព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីបង្កើនកម្លាំងប្រយុទ្ធរបស់ខ្លួន សម្រាប់ខែមករាតទៅពីព្រោះថា ទាំងកីឡាករ Mo Salah និងកីឡាករ Sadio Mane សុទ្ធតែនឹងរវល់ជាមួយនឹងពានរង្វាន់...
យុវជនឆ្នើមរបស់ក្លឹប Toronto FC កីឡាករ Jahkeele Marshall Rutty បច្ចុប្បន្នកំពុងមានឈ្មោះហ្វឹកហាត់ ជាមួយនឹងក្លឹបហង្សក្រហម Liverpool និងកំពុងបានក្លាយទៅជាគោលដៅ របស់ក្លឹបផងដែរ នាពេលខាងមុខ។ កីឡាករខ្សែប្រយុទ្ធស្លាប វ័យ១៧ឆ្នាំរូបនេះ កំពុងមានឈ្មោះជាកីឡាករឆ្នើម របស់លីគកំពូលអាមេរិក MLS និងក៏មានឈ្មោះជាកីឡាករ ដ៏មានសក្តានុពលម្នាក់ផងដែរ ក្រោយការបង្ហាញខ្លួន ជាលើកដំបូង...
ប្រកួតក្នុងលីគកំពូលអង់គ្លេសយប់មិញនេះ Liverpool បានបន្តទំរង់លេងដ៏ខ្លាំងរបស់ខ្លួន ដដែលដោយបន្តយកជ័យជំនះទៅលើក្រុមបាតតារាង Newcastle ក្នុងទឹកដី Anfield ក្នុងលទ្ធផលចាស់ដៃ៣ទល់នឹង១។ វាបានក្លាយទៅជាការប្រកួតជ័យជំនះជាប់គ្នា៨ប្រកួតរបស់ Liverpool ខណៈដែល Salah នៅតែអាចបន្តរកគ្រាប់បាល់បានបន្ថែមទៀតនៅក្នុងការប្រកួត ប៉ុន្មានដងចុងក្រោយនេះ។ ក្នុងការប្រកួតទាំង២២ក្នុងរដូវកាលនេះ Mo Salah អាចបំបែកកំណ់តត្រារបស់ Jamie Vardy ដែលអាចស៊ុតឬជួយរកគ្រាប់បាល់ឲ្យមិត្តរួមក្រុមក្នុងការប្រកួតទាំង ១៥ប្រកួតជាប់គ្នាក្នុងលីគ។...
មកដល់ពេលនេះក្លឹបមិនតិចនោះទេ ដែលកំពុងតាមចង់បានកីឡាករ Jude Bellingham ដែលក្នុងនោះ មានទាំងក្លឹបហង្សក្រហម Liverpool ក្លឹបតោខៀវ Chelsea ក្លឹបបិសាចក្រហម Man UTD និងក្លឹបមេឃខៀវ Man City ផងដែរ។ ហង្សក្រហម Liverpool ក្រៅតែពីចង់ចាយលុយ ទិញយកកីឡាករមិត្តរួមក្លឹប Dortmund កីឡាករ...
កីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ Diogo Jota ក្នុងការប្រកួតយប់មិញប៉ះនឹងក្រុម Southampton បានជួយឲ្យម្ចាស់ផ្ទះហង្សក្រហម Liverpool អាចយកឈ្នះ ក្នុងលទ្ធផលរហូទដល់ទៅ៤គ្រាប់ទល់នឹង០ យ៉ាងងាយៗ និងយកបាន៣ពិន្ទុបន្ថែមទៀត ក្នុងសប្តាហ៍នេះ។ ការគ្រប់គ្រងបាល់របស់ម្ចាស់ផ្ទះ គឺមានរហូតទៅដល់៦៥ភាគរយ និងស៊ុតចំគោលដៅ៦ដង ក្នុងការប៉ុនប៉ងស៊ុតចេញ បានទៅដល់២០ដង ខណៈដែលក្រុមភ្ញៀវមិនអាចធ្វើបានឡើយ សូម្បីតែ១គ្រាប់ ទោះបីជាបានព្យាយាមស៊ុតចេញបាន៧ដង និងចំគោលដៅ៣ដងផងដែរក្តី។ បច្ចុប្បន្ន...
ម្ចាស់ផ្ទះហង្សក្រហម Liverpool ធ្វើបានល្អខ្លាំងមែនទែនក្នុងការប្រកួត កាលពីយប់មិញក្នុងការយក៣ពិន្ទុងាយៗ ពីក្រុមភ្ញៀវកាំភ្លើងធំ Arsenal ក្នុងលទ្ធផលចាស់ដៃ រហូតទៅដល់៤ទល់នឹង០។ ម្ចាស់ផ្ទះគ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចេញបាន១៩ដង ចំគោលដៅដល់ទៅ៩ដង ដែលក្នុងនោះគ្រាប់បាល់ ធ្វើបានសម្រេចដោយកីឡាករ Mane នៅនាទីទី៣៩ គ្រាប់ទី២ ធ្វើបានដោយ Jota នៅនាទីទី៥២ គ្រាប់ទី៣ធ្វើបានដោយ Salah...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា តារាឆ្នើមរបស់ក្លឹប FC Dallas នៅលីគកំពូលអាមេរិកពេលនេះ កំពុងចាប់ផ្តើមមានទីផ្សារខ្លាំងមែនទែន ជាពិសេសសម្រាប់ក្លឹបនៅអង់គ្លេស។ កីឡាករ Ricardo Pepi ដែលបច្ចុប្បន្នត្រូវបានគេជឿជាក់ថា នឹងអាចមានតម្លៃខ្លួន ប្រមាណជា១០លានផោននោះ កំពុងទាក់ចិត្តខ្លាំងពីសំណាក់ក្លឹប នៅអង់គ្លេសដូចជាហង្សក្រហម Liverpool និងបិសាចក្រហម Man UTD ផងដែរ។...