Man City នឹងត្រូវធ្វើការធ្ងន់ធ្ងរបន្តិច ក្នុងជំនួបជាមួយនឹងក្រុមខ្លាំងពីអាល្លឺម៉ង់ RB Leipzig ក្រោយពេលដែលកីឡាករជាច្រើននាក់នឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីកីឡាកររងរបួសមិនអាចប្រកួតបាន។ ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ ដែលនឹងធ្វើឡើងនៅថ្ងៃពុធនេះ ត្រូវបានគេជឿជាក់ថានឹងធ្វើឡើងដោយមិនមានវត្តមានរបស់កីឡាករ Kevin de Bruyne, Aymeric Laporte និង John Stones ឡើយ។ គួរឲ្យដឹងដែរថាក្រៅតែពីការប្រកួតដ៏សំខាន់នេះហើយនោះក្រុមរបស់លោក Guardiolaក៏នឹងត្រូវអវត្តមានរបស់កីឡាករសំខាន់ទាំង៣រូបនេះក្នុងការប្រកួតប៉ះនឹងក្រុម Bournemouth...
៣គ្រាប់ដោយ Man City ក្នុងនាមជាម្ចាស់ផ្ទះសមល្មម ឲ្យក្រុមយកបាន៣ពិន្ទុងាយៗ លើក្រុមភ្ញៀវ Aston Villa ដើម្បីឡើងទៅលេខរៀងទី២ បណ្តោះអាសន្ន ក្នុងតារាងកំពូលអង់គ្លេស ។ គ្រាប់ទី១កើតឡើងដោយកីឡាករ Rodri នៅនាទីទី៤ នៃការប្រកួតនិងបន្ត១គ្រាប់ទៀត មុនចង់តង់ទីនាទីទី៣៩ ដោយកីឡាករ Gundogan ហើយមួយគ្រាប់ចុងក្រោយ ដោយកីឡាករ Mahrez...
ក្លឹបមេឃខៀវ Manchester City ប្រឈមមុខនឹងការទម្លាក់ចេញ ឬ ឈានទៅដល់ការដកហូតពានលីគកំពូលអង់គ្លេស Premier League បន្ទាប់ពីខាងលីគអង់គ្លេសសង្ស័យថា ក្លឹបនេះល្មើសនឹងបទបញ្ញត្តិរបស់បាល់ទាត់អង់គ្លេសចំនួនប្រមាណ ១០០ករណី។ បើតាមសេចក្ដីថ្លែងការណ៍របស់ Premier League ចុះកាលពីថ្ងៃច័ន្ទ ខាង Man City បានល្មើសនឹងបទបញ្ញត្តិមួយចំនួនពាក់ព័ន្ធនឹងរឿងព័ត៌មានផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ដោយខាងក្លឹបបាន បំប៉ោងចំណូលរបស់ខ្លួនពីរដូវកាល២០០៩/១០ ដល់រដូវកាល២០១៧/១៨។...
ទីបំផុតពេលវេលា ក្នុងខែមករាជិតមក ដល់ក្លឹបមេឃខៀវ Man City បានប្រកាស អំពីការ នាំចូលបាន កីឡាករចំណូលថ្មី មួយរូបទៀតហើយ ដែលមានវ័យទើបតែ២០ឆ្នាំជាកីឡាករ អាចលេងនៅតំណែង ខ្សែបម្រើការពារមកពីក្លឹប Velez Sarsfieldដែលមានឈ្មោះថា Maximo Perrone ។ កីឡាកររូបនេះ បានសម្រេចចិត្តក្នុងការចុះកុងត្រា រយៈពេល៥កន្លះឆ្នាំ ជាមួយនឹងក្លឹបហើយក្នុងពេលនេះ...
ខ្សែប្រយុទ្ធក្លឹប Manchester City កីឡាករ Jack Grealish បានសារភាពថា ខ្លួនថាពិបាកណាស់ក្នុងការសម្របខ្លួនជាមួយក្លឹបមួយនេះ ក្រោយចាកចេញពីក្លឹប Aston Villa អស់ជាង ២ឆ្នាំមកហើយ។ កីឡាកររូបនេះមកកាន់ក្លឹប Manchester City ជាមួយនឹងតម្លៃខ្លួន ១០០លានផោន ឬ ១១៩លានដុល្លារអាមេរិក កាលពីឆ្នាំ២០២០ ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនឹងក្លឹប...
ទោះបីជាមានព័ត៌មានអំពីការចាកចេញ ពីអង់គ្លេសទៅចូលរួមជាក្លឹប Barcelona តាំងតែពីរដូវក្តៅកន្លងមកក្តី ប៉ុន្តែកីឡាករ Silva មកដល់ពេលនេះនៅតែមានឈ្មោះ ជាកីឡាកររបស់ Man City នៅឡើយរហូតដល់ចុងរដូវកាល។ ប៉ុន្តែមកដល់ពេលនេះ កីឡាករប៉ទុយហ្គាល់រូបនេះ មិនបានបដិសេធទេថា គាត់នឹងចាកចេញពីអង់គ្លេស ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅថ្ងៃណាមួយ ឬយ៉ាងឆាប់បំផុតនៅចុងរដូវកាលនេះ ហើយនឹងបន្តផ្តោតយកចិត្ត ទុកដាក់ខ្លាំងសម្រាប់រដូវកាលនេះ រហូតដល់លទ្ធផលជាផ្លូវការ។ Silva បាននិយាយថា៖ខ្ញុំពេលនេះមានវ័យ២៨ឆ្នាំ...
គឺជាការប្រកួតយ៉ាងស្វិតស្វាញ នៅក្នុងទឹកដីរបស់ Etihad របស់ក្រុមមេឃខៀវ Man City កាលពីយប់មិញ ដោយទទួលស្វាគមន៍ ក្រុមភ្ញៀវ Fulham ជាមួយនឹងលទ្ធផល យ៉ាងប្រផិតប្រផោយ២ទល់នឹង១ ។ ម្ចាស់ផ្ទះរបូតគ្រាប់បាល់ដំបូង និងកាតក្រហមកីឡាករ Cancelo តាំងតែពីនាទីទី២៦ និងស៊ុតបញ្ចូលទី ដោយអតីតកីឡាករ Pereira ខណៈដែល ក្រុមម្ចាស់ផ្ទះមាន១គ្រាប់ក្នុងដៃ...
ក្លឹបមេឃខៀវ Man City ត្រូវបាន The Sun ចេញផ្សាយថាកំពុងចាប់អារម្មណ៍ ជាមួយនឹងកីឡាករឆ្នើម Khvicha Kvaratskhelia ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបខ្លាំងអ៊ីតាលី Napoli ។ ខ្សែប្រយុទ្ធ Khvicha បានក្លាយទៅជាកីឡាករល្បីក្រោយពេលដែលបានជួយ Napoli ឡើងទៅកំពូលតារាងជាច្រើនសប្តាហ៍កន្លងមកព្រមទាំង អាចបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យបំបាក់ក្រុមខ្លាំងនៅ Champions League រួមមានទាំងក្រុមហង្សក្រហម...
The Goal ចេញផ្សាយនៅថ្ងៃនេះជឿជាក់ថាក្លឹបមេឃខៀវ Man City អាចទទួលបានសំណាងផ្ទួនៗ នៅក្រោយពេលដែលបានទទួលស្វាគមន៍វត្តមានកីឡាករ ពូកែរកគ្រាប់បាល់ Erling Haaland ទៅហើយនោះដោយនឹងអាច បន្ថែមកីឡាករដ៏មានសក្តានុពលម្នាក់ទៀតជាមិនខាននៅពេលខាងមុខ។ ប្រភពដដែលបានចេញផ្សាយទៀតថាកីឡាករគោលដៅបន្ទាប់ដែល Man City ចង់បាននោះគឺជាកីឡាករអង់គ្លេសកំពុងឡើងជើងខ្លាំងនៅអាល្លឺម៉ង់ Jude Bellingham ក៏ជាកីឡាករធ្លាប់លេងជាមួយនឹងក្លឹប Dortmund ជាមួយនឹង Haaland...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថា...