លោក Eduard Romeu អនុប្រធានក្លឹប Barcelona បាននិយាយទៅកាន់សារព័ត៌មាន Mundo Deportivo នៅក្នុងថ្ងៃនេះថា ក្លឹបលោកមានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការយក ខ្សែប្រយុទ្ធ Lionel Messi ត្រលប់មកវិញនៅឆ្នាំក្រោយ។ លោក Romeu បាននិយាយថា៖” ដោយសារតែ Messi អាចនឹងយកបានដោយមិនចាំបាច់ចំណាយ អញ្ចឹងច្បាស់ណាស់នេះជាអ្វីដែលពួកយើងអាចធ្វើបាន។...
រំលឹកឡើងវិញកីឡាករអាហ្សង់ទីន Lionel Messi បានឈានទៅដល់ការសម្រេចចិត្ត ចុះកុងត្រារយៈពេល២ឆ្នាំ ជាមួយនឹងក្លឹប PSG កាលពីឆ្នាំ២០២១ គឺជាការចាកចេញ ដោយសោកសៅបំផុត សម្រាប់អ្នកគាំទ្ររបស់ក្លឹប Barcelona ហើយបច្ចុប្បន្នកុងត្រារបស់គាត់ នឹងត្រូវផុតកំណត់ ត្រឹមរដូវក្តៅខាងមុខនេះហើយ។ ទោះបីជាយ៉ាងណាក្តីកុងត្រាថ្មី មិនទាន់បានផ្តល់និងពិភាក្សា បានក្លាយទៅជារឿងមិនច្បាស់លាស់ សម្រាប់អនាគតរបស់ Messi ដែលមានវ័យ៣៥ឆ្នាំទៅហើយនោះ ដោយឱកាសនៃការបន្តកុងត្រា...
កីឡាករ Lionel Messi នឹងក្លាយទៅជាបុគ្គល ដែលអាចផ្លាស់ប្តូរបាល់ទាត់ នៅលីគកំពូលអាមេរិកជាមិនខាន ប្រសិនបើគាត់សម្រេចចិត្តមកចូលរួម ជាមួយនឹងក្លឹបណាមួយនៅទីនេះ។ គឺជាការលើកឡើងរបស់អតីតមិត្តរួមក្លឹបអាហ្សង់ទីន លោក Gonzalo Higuain ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Miami និងនៅក្រោយពេលដែល Messi បានធ្វើការហ្វឹកហាត់ ជាមួយនឹងជម្រើសជាតិ ជាមួយនឹងកីឡាដ្ឋានរបស់ក្លឹបមួយនេះផងដែរ។ Higuain និយាយថា៖គាត់បានហ្វឹកហាត់នៅទីនេះរួចទៅហើយ...
កីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi បានធ្វើការហោះហើរទៅចូលរួម ជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីនហើយនៅក្នុងប្រទេសអាមេរិក ដើម្បីត្រៀមការប្រកួតមិត្តភាពកំដៅសាច់ដុំចំនួន២ មុនការប្រកួតពានរង្វាន់ពិភពលោក នឹងត្រូវចូលមកដល់។ កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប PSG រូបនេះបានហោះទៅដល់រដ្ឋហ្វ្លរីដា ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀតដូចជា Angel Di Maria, Leandro Paredes និង Nicolas Tagliafico ខណៈដែលគ្រូបង្វឹក លោក...
Lionel Messi រកបានគ្រាប់ជ័យជម្នះជួយ Paris St-Germain យកឈ្នះ Lyon រក្សាការចាប់ផ្ដើមមិនស្គាល់ពាក្យចាញ់របស់ពួកគេនៅ Ligue 1 និងរំកិលឡើងកំពូលតារាងដាច់ពីរពិន្ទុ។ Messi បំប៉ោងសំណាញ់ ត្រឹមតែនាទីទី៥ប៉ុណ្ណោះ ជាមួយការទាត់បញ្ចូលទី យ៉ាងឆ្លាតវៃ បន្ទាប់ពីមានការបញ្ជូនដោយ Neymar ។ នេះគឺជាបញ្ជូនឲ្យមិត្តរួមក្រុមទាត់បញ្ចូលទីលើកទី៧ ហើយសម្រាប់ Neymar...
កីឡាករ Martin Braithwaite សប្តាហ៍នេះបានលើកសរសើរយ៉ាងខ្លាំង ចំពោះកីឡាករ Ousmane Dembele គឺជាកីឡាករដ៏ពិសេសម្នាក់ហើយនិយាយថា គាត់មិនដែលឃើញកីឡាករណាដែលមានសមត្ថភាព ប្រហាក់ប្រហែលដូចគ្នាឡើយ។ អតីតកីឡាករខ្សែប្រយុទ្ធរបស់ Barcelona បានបញ្ជាក់ទៀតថាក្រៅតែពី Lionel Messi កីឡាករសញ្ជាតិបារាំង Dembele រូបនេះគឺជាកំពូលកីឡាករ ដ៏អស្ចារ្យនិងគ្រោះថ្នាក់បំផុត សម្រាប់ខ្សែការពារទាំងឡាយ ដោយពេលនេះ Dembele...
កីឡាករ Dani Alves នៅសប្តាហ៍នេះ បានធ្វើការលើកឡើង អំពីការបើកទ្វារស្វាគមន៍ ចំពោះការវិលត្រឡប់មកវិញ របស់អតីតមិត្តរួមក្លឹបដ៏ជិតស្និទ្ធ Lionel Messi ដោយហៅថា ការវិលត្រឡប់នេះ គឺជាពេលវេលាចុងក្រោយ មុនការបញ្ចប់អាជីពរបស់ Messi ឬ Last Dance។ ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ...
ប្រធានក្លឹបយក្សអេស្បាញ Barcelona នៅសប្តាហ៍នេះបានចេញមក ធ្វើការបង្ហាញជំហសាជាថ្មីថា ក្លឹបគឺមិនត្រូវការអតីតតារាឆ្នើម របស់ក្លឹបកីឡាករ Lionel Messi ដែលធ្លាប់បានចាកចេញទៅចូលរួម ជាមួយនឹងក្លឹប PSG កាលពីរដូវក្តៅកន្លងមកនោះឡើយ។ លោក Joan Laporta បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត បែបនេះថាក្លឹប Barcelona មិនដែលមានបំណង ក្នុងការចុះហត្ថលេខាសាជាថ្មី នាំយកកីឡាករ Messi...
The Goal នៅថ្ងៃនេះបានចេញផ្សាយថា គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi ដែលជាអតីតមិត្តរួមក្លឹបដ៏ជិតស្និទ្ធ ជាមួយនឹងកំពូលកីឡាករ Lionel Messi បានធ្វើការបញ្ជាក់ថា ក្លឹបនៅតែស្វាគមន៍ជានិច្ច ចំពោះវត្តមានត្រឡប់ របស់កីឡាករអាហ្សង់ទីនរូបនេះ គ្រប់ពេលវេលាទាំងអស់់។ រំលឹកដែរថាកន្លងមក Messi បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានសម្រេចចិត្តផ្ទេរទៅចូលរួម ជាមួយនឹងក្លឹបបារាំង PSG...
ខ្សែប្រយុទ្ធ Lionel Messi និងខ្សែប្រយុទ្ធ Cristiano Ronaldo បានជាប់ឈ្មោះជាកីឡាករ ឈ្នះពានកីឡាករ១១នាក់ ឆ្នើមបំផុត ផ្នែកបុរស របស់ FIFA ប្រចាំឆ្នាំ២០២១ ក្នុងកម្មវិធី The Best យប់មិញនេះ។ ការឈ្នះពានខាងលើលើកនេះ សម្រាប់ Messi និង Ronaldo...