កីឡា

Higuain ៖ Messi នឹងអាចធ្វើឲ្យមានបដិវត្ត នៅលីគកំពូលអាមេរិក

កីឡាករ  Lionel Messi នឹងក្លាយទៅជាបុគ្គល ដែលអាចផ្លាស់ប្តូរបាល់ទាត់ នៅលីគកំពូលអាមេរិកជាមិនខាន ប្រសិនបើគាត់សម្រេចចិត្តមកចូលរួម ជាមួយនឹងក្លឹបណាមួយនៅទីនេះ។

គឺជាការលើកឡើងរបស់អតីតមិត្តរួមក្លឹបអាហ្សង់ទីន លោក Gonzalo Higuain ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Inter Miami និងនៅក្រោយពេលដែល Messi បានធ្វើការហ្វឹកហាត់ ជាមួយនឹងជម្រើសជាតិ ជាមួយនឹងកីឡាដ្ឋានរបស់ក្លឹបមួយនេះផងដែរ។

Higuain និយាយថា៖គាត់បានហ្វឹកហាត់នៅទីនេះរួចទៅហើយ ដូច្នេះគាត់អាចយល់ដឹងនិងស្គាល់ហើយ អំពីស្ថានភាពនៅទីនេះ។វាគឺជាការសម្រេចចិត្តរបស់គាត់ ពីព្រោះថាគាត់មានវ័យ៣៥ឆ្នាំទៅហើយ ខណៈដែលកុងត្រារបស់ PSG នឹងបញ្ចប់ទៅហើយនៅចុងរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top