កីឡា

Barca ចង់បាន Messi វ័យ៣៥ឆ្នាំទៅក្លឹបវិញ​ នៅខែមករានេះ

The Dairio Sport ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Barcelona បានកំពុងតែព្យាយាម ក្នុងការធ្វើការដើម្បីអាចចរចា នាំយកកីឡាករបណ្តូលចិត្ត អ្នកគាំទ្រក្លឹប Lionel Messi ឲ្យបានពីបារាំងវិញ នៅក្នុងខែមករាខាងមុខនេះ។

កីឡាករវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានព័ត៌មានចេញផ្សាយថា កំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបចាស់ ហើយសង្ឃឹមថា នឹងអាចត្រឡប់មកកាន់ទឹកដីចាស់វិញ នៅក្នុងខែមករានេះ នៅពេលដែលកុងត្រារបស់គាត់ នឹងជិតផុតកំណត់ទៅហើយ នៅត្រឹមចុងរដូវកាលនេះ។

ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានឲ្យដឹងដែរថាមានតែក្លឹប Barca ប៉ុណ្ណោះដែលកំពុងប្រឹងប្រឹង ដើម្បីការងារនេះខណៈដែលកីឡាករផ្ទាល់ ធ្លាប់បានបញ្ជាក់ហើយថា នឹងត្រូវសម្រេចចិត្តរហូតដល់ពេល ចប់រដូវកាលជាមុនសិន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top