កីឡា

Rashford ស៊ុតគ្រាប់ទី១០០ និងជាគ្រាប់ជ័យជំនះ ឲ្យ Man UTD

Man UTD បើកទ្វាផ្ទះ Old Trafford យប់មិញនេះ ជាមួយនឹងក្រុមអ្នកទស្សនា នៅកីឡាដ្ឋានផ្ទាល់ ដល់ជាង៧៣០០០នាក់ ហើយធ្វើបានល្អបំផុត ដោយអាចយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល១ទល់នឹង០។

លទ្ធផលទាំងប្រផិតប្រផោយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថាវាគឺជាគ្រាប់បាល់ដែលធ្វើបាន ដោយកីឡាករ Marcus Rashford និងក៏ជាគ្រាប់បាល់ទី១០០របស់គាត់ សម្រាប់ក្លឹបផងដែរ និងក៏ជាគ្រាប់បាល់តែមួយគត់ សម្រាប់ Man UTD យកបាន៣ពិន្ទុសប្តាហ៍នេះ។

៣ពិន្ទុលើកនេះ បានធ្វើឲ្យ Man UTD សន្សំពិន្ទុបាន២៣មកហើយ កំពុងបន្តិស្ថិតនៅលេខរៀងទី៥នៅឡើយ តាមពីក្រោយ Newcastle មាន២៤ពិន្ទុនិង Spurs នៅលេខរៀងទី៣មាន២៦ពិន្ទុ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top