បច្ចេកវិទ្យា

Samsung នឹងរៀបចំប្រព័ន្ធ ចំណាត់ថ្នាក់ការងារ ជាលើកដំបូង ក្នុងរយៈពេល ៥ ឆ្នាំ

កូរ៉េ ៖ ក្រុមហ៊ុន Samsung Electronics បាននិយាយថា ក្រុមហ៊ុន Samsung Electronics នឹងផ្លាស់ប្តូរប្រព័ន្ធចំណាត់ថ្នាក់ ការងាររបស់ខ្លួន ជាលើកដំបូង ក្នុងរយៈពេល៥ឆ្នាំ ចំពោះការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃផែនការ របស់អនុប្រធាន លោក Lee Jae-yong ក្នុងការបង្កើត Samsung ថ្មីមួយឆ្នាំ បន្ទាប់ពីការស្លាប់ របស់ឪពុកលោក យោងតាមការចេញផ្សាយ ពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូង ។

យោងតាមក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបង្ហោះសារផ្ទៃក្នុង ដោយនិយាយថា ខ្លួននឹងកែប្រែប្រព័ន្ធ វាយតម្លៃ និងផ្សព្វផ្សាយរបស់ខ្លួន ។ មន្ត្រីក្រុមហ៊ុនបាននិយាយថា ការផ្លាស់ប្តូរនឹងត្រូវ បញ្ចប់ក្នុងខែនេះ ហើយការប្រកាសជាផ្លូវការ នឹងត្រូវបានធ្វើឡើង ។

លើកចុងក្រោយ Samsung Electronics បានផ្លាស់ប្តូរប្រព័ន្ធចំណាត់ថ្នាក់ ការងាររបស់ខ្លួន កាលពី៥ ឆ្នាំមុន ចំណាត់ថ្នាក់ចំនួន ៧ របស់វា ត្រូវបានកាត់ បន្ថយមកត្រឹម៤ ៖ ជំនួយការ វិជ្ជាជីវៈ វិជ្ជាជីវៈជាន់ខ្ពស់ និងវិជ្ជាជីវៈចម្បង ។ ខណៈនៅពេល ដែលព័ត៌មានលម្អិត នៅតែមិនច្បាស់លាស់ មន្ត្រី Samsung Electronics ម្នាក់ទៀត បានបង្ហើបថា ប្រព័ន្ធថ្មីនេះប្រហែល ជាមិនសូវមានឋានានុក្រមទេ ។

ទោះបីជាមិនទាន់បញ្ចប់ក៏ដោយ ការផ្លាស់ប្តូរនេះក៏រួមបញ្ចូលនូវផែនការ កែលម្អលក្ខខណ្ឌការងារស្រប តាមការរំពឹងទុករបស់បុគ្គលិកវ័យក្មេង ។ ក្រុមហ៊ុន Samsung Electronics បានបន្តថា ខ្លួនក៏នឹងស្តាប់ សហជីពមុន ពេលបញ្ចប់ការផ្លាស់ប្តូរ។ ទន្ទឹមនឹងនេះ លោក Lee ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ដើម្បីបញ្ចប់ការជ្រើសរើសទីតាំង សម្រាប់ការបង្កើតបន្ទះឈីបថ្មី របស់ក្រុមហ៊ុន ៕ដោយ៖លី ភីលីព

Most Popular

To Top