សិល្បៈ និង កម្សាន្ត

បទចម្រៀង “2026 World Cup” របស់ Lisa សមាជិក BLACKPINK មានចំណងជើងថា “Embarrassing”  រងការរិះគន់យ៉ាងខ្លាំង

កូរ៉េខាងត្បូង៖៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការចេញផ្សាយថ្មីៗនេះ របស់តារាចម្រៀងនាង Lisa សមាជិកក្រុម BLACKPINK ជាមួយនឹងបទចម្រៀងផ្លូវការសម្រាប់ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ ទាត់កម្រិតពិភពលោក ឆ្នាំ២០២៦ “FIFA World Cup 2026” បានរងការរិះគន់យ៉ាងខ្លាំង។

មុនពេល FIFA World Cup 2026 មកដល់នាង Lisa នាងAnitta និងនាង Rema បានចេញបទចម្រៀង “Goals” ជាបទចម្រៀងផ្លូវការសម្រាប់ការប្រកួត ។ ខណៈពេលដែលអ្នកគាំទ្រមួយចំនួនចូលចិត្តបទចម្រៀងនេះ វាបានរងការរិះគន់យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណេត។

អ្នកខ្លះបានឆ្លើយតបអំពីសារ នៃបទចម្រៀងនេះ ខណៈពេលដែល World Cup ត្រូវបានបង្កើតឡើង ដើម្បីនិយាយអំពីប្រទេស នានាដែលរួបរួមគ្នា ទំនុកច្រៀងហាក់ដូចជាស្រពិចស្រពិល ហើយថែមទាំងត្រូវបានគេដាក់ឈ្មោះថា ជាការគិតតែពីខ្លួនឯងទៀតផង៕

Most Popular

To Top