ឥណ្ឌា ៖ ការសិក្សាថ្មីមួយ បានរកឃើញថា ការរលាយព្រិលនៅហិម៉ាឡៃយ៉ា កំពុងបង្កការរីករាលដាល នៃពពុះសារាយ ដែលមានជាតិពុលធំ ដែលជាអាចមើលឃើញពីទីអវកាស របស់ការស្រាវជ្រាវ របស់សហរដ្ឋអាមេរិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការស្រាវជ្រាវ របស់សហរដ្ឋអាមេរិក ផ្អែកលើរូបភាព របស់អង្គការណាសា បានរកឃើញផ្កា នៃពពួកសត្វសមុទ្រ Noctiluca scintillans ត្រូវបានគេស្គាល់ថា...
ភ្នំពេញ៖ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានសហការ ជាមួយសាលបណ្ឌិតសភា តេក្វាន់ដូកម្ពុជា នាព្រឹកថ្ងៃទីទី៥ ខែឧសភា ឆ្នាំ២០២០ រៀបចំការប្រកួតមេគុន តាមអនឡាញលើកទី១ នៅសាលបណ្ឌិតសភាតេក្វាន់ដូកម្ពុជា ដើម្បីពង្រឹកសមត្ថភាព កីឡាករ-កីឡាការិនី ហ្វឹកហាត់តាមផ្ទះ។ លោក គង់ សក្ខិដា អគ្គលេខាធិការ នៃខេមរសហព័ន្ធកីឡាតេក្វាន់ដូWT បានប្រាប់ឲ្យដឹងថា ការប្រកួតមេគុន...
ភ្នំពេញ៖ ក្រោយពីបញ្ចប់ ការប្រកួតកីឡា SEA GAMES 2019 ប្រទេសហ្វីលីពីន ត្រូវបន្តធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ ប្រកួតកីឡាជនពិការ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលគេហៅថា អាស៊ានប៉ារ៉ាហ្គេម (ASEAN Paaragames) លើកទី១០ ប៉ុន្តែពេលនេះ ត្រូវបានលើកពេលប្រកួត ដោយគ្មានការកំណត់ ។ តាមការគ្រោងទុកព្រឹត្តិការណ៍នេះ នឹងធ្វើពីថ្ងៃទី២១...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានប្រកាសពីផែនការ បើកសាលារៀនឡើងវិញ ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ គឺច្រើនជាងពីរខែបន្ទាប់ពី សាលារៀនត្រូវបានបិទ ដោយវិធានការបង្ការប្រឆាំងនឹងវីរុសថ្មី ដែលបានឆ្លងជាង ១០.០០០ នាក់។ រដ្ឋមន្រ្តីក្រសួងអប់រំបានឲ្យដឹង នៅក្នុងសន្និសីទកាសែតមួយថា “ចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ដែលមានរយៈពេលពីរសប្តាហ៍ បន្ទាប់ពីថ្ងៃឈប់សម្រាកសំខាន់ៗ នៅក្នុងខែឧសភា យើងនឹងជំរុញឱ្យបើកសាលារៀនឡើងវិញ នៅក្នុងដំណើរការជាបន្តបន្ទាប់” ។ យោងតាមផែនការនេះ...
ទីក្រុងប៉េកាំង៖ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach បាននិយាយនៅក្នុងលិខិតមួយទៅកាន់ចលនា អូឡាំពិកដែលមានចំណងជើងថា អូឡាំពិក និងកូរ៉ូណាថា ចលនាប្រឆាំងនឹងមេរោគឆ្លង កំពុងកើតមានអាចជា ឱកាសដើម្បីពង្រឹងភាពពាក់ព័ន្ធនៃចលនាអូឡាំពិករបស់យើងនៅលើ ពិភពលោកយោងតាម ការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ដើម្បីសម្រេចគោលបំណងនេះ លោកប្រធានបានអំពាវនាវ ឲ្យមានការកែទម្រង់របៀបវារៈអូឡាំពិក ២០២០ ជាពិសេសទាក់ទងទៅនឹងនិរន្តរភាព ក្នុងគោលបំណងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។ និយាយអំពីការពន្យារពេល...
បរទេស ៖ ក្រុមហ៊ុនផលិតប្រព័ន្ធ ការពារជាតិទំនើប Rafael តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទថា ក្រសួងការពារជាតិនៃប្រទេសអ៊ីស្រាអែល បានកុម្ម៉ង់ទិញកូនដ្រូនទម្ងន់៦,៦ផោន ឲ្យដល់កងទ័ពជើងគោក ដែលកំពុងតែធ្វើការងារ នៅតំបន់ជាយក្រុង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនបាននិយាយប្រាប់ដូច្នេះថា “យើងមានមោទនភាពជាខ្លាំងចំពោះកុងត្រានេះ ហើយយើងជឿថា ការទិញយកកូនដ្រូន Firefly ធ្វើឡើងដោយក្រសួង ការពារជាតិអ៊ីស្រាអែល ធ្វើបដិវត្តដ៏ធំចំពោះជំនឿកងទ័ពថ្មើរជើង នៅក្នុងចម្បំាងជាយក្រុង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការពារជាតិ សហរដ្ឋអាមេរិក លោក Mark Esper បានឲ្យដឹងថា លោកមានទំនុកចិត្ត ចំពោះការត្រៀមខ្លួន របស់កងទ័ពអាមេរិក នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីមានការផ្ទុះឡើង នូវវីរុសកូវីដ-១៩នេះ។ ថ្លែងជាមួយវិទ្យាស្ថានប៊ែកឃីង លោកបានកោតសរសើរ ដល់ឧត្តមសេនីយ៍ Robert Abrms មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េខាងត្បូង ជាមួយនឹងការរក្សាកម្រិតត្រៀម ខ្លួនរបស់កងទ័ព ។...
បរទេស៖ សិស្សសាលារាប់លាននាក់ នៅប្រទេសវៀតណាម បានវិលត្រឡប់ចូលរៀនវិញ នៅថ្ងៃច័ន្ទ ទី៤ ឧសភានេះ បន្ទាប់ពីប្រទេសនេះបានរាយការណ៍ថា មិនមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន១៧ថ្ងៃ ជាប់ៗគ្នា ។ យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចចិត្តបើកសាលារៀន ឡើងវិញនេះ...
មកដល់ថ្ងៃនេះ ក្លឹបបាល់ទាត់អាជីព ព្រមទាំងតំណាង ទាំងអស់ របស់នៅលីកកំពូលអាល្លឺម៉ង បានព្យាយាមបន្តធ្វើការងារវាស់វែង និងថែរក្សាអនាម័យ ដើម្បីសុវត្ថិភាពពីកូវីដ១៩ ធ្វើយ៉ាងណាបង្ខំឲ្យរដ្ឋាភិបាល ក្នុងការសម្រេចចិត្តអនុញ្ញាតិ ឲ្យលីកអាចដំណើរការឡើងវិញ បានចាប់ពីថ្ងៃទី១៦ ខែឧសភានេះឡើងវិញ។ ដោយមានសហការ ជាមួយសមាគមបាល់ទាត់ ខ្លួនបានប្រកាសបន្តកម្មវិធីតេស្ត ជាប្រចាំដល់កីឡាករព្រមទាំង សមាជិកគ្រួសារ របស់កីឡាករផង ។ កាលពីថ្ងៃពុធកន្លងទៅនេះ អធិការបតីអាល្លឺម៉ង់លោកស្រី...
បរទេស ៖ កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានប្រកាសថា យន្តហោះទម្លាក់គ្រាប់ B1-B Lancer ចំនួន៤គ្រឿង និងបុគ្គលិកទ័ព អាកាសចំនួន២០០នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋាន កងទ័ព អាកាស Andersen ដែលស្ថិតនៅលើកោះហ្គាម ពីរដ្ឋតិកសាស សម្រាប់ប្រតិបត្តិការហ្វឹកហាត់ ។ យន្តហោះសេចក្តីថ្លែងការណ៍ កងទ័ពអាកាសបាននិយាយថា...