កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានប្រាប់ឲ្យដឹងថា អ្នកនិយមលេងអ៊ីនធើណេតបាននិយាយពីមាត់មួយទៅមាត់មួយទៀតអំពីក្រុមចម្រៀងកូរ៉េខាងត្បូងនារីទាំង១០រូប ដែលមានអ្នកចូលទស្សនាច្រើនជាងគេនៅឆ្នាំនេះ គឺនាង Nayeon សមាជិកក្រុម TWICE បានឈរនៅកំពូលតារាង។
“Alcohol-Free” ‘Mcountdown fancam’ របស់ Nayeon បច្ចុប្បន្នគឺជា Fancam ក្រុមនារីដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងឆ្នាំនេះ ដោយមានអ្នកចូលទស្សនារហូតដល់ ៣,៣លាននាក់ តាមពីក្រោយដោយ Winter (កម្រិតបន្ទាប់) របស់ Aespa និង Fancam របស់ Karina (កម្រិតបន្ទាប់) ។
ប្រធានបទនេះទទួលបានការចាប់អារម្មណ៍លើអ៊ីនធើណេត ដោយអ្នកនិយមលេងអ៊ីនធើណេត កូរ៉េបានបញ្ចេញមតិថា វាមានរយៈពេល ៧ឆ្នាំហើយចាប់តាំងពីការបង្ហាញខ្លួនរបស់នាងដំបូង ប៉ុន្តែវាពិតជាអស្ចារ្យណាស់ ឃើញប្រជាប្រិយភាពរបស់នាងនៅតែស្ថិតក្នុងលំដាប់កំពូលដោយកើតមកជា Idol Nayeon ៕