សុខភាព និង ផ្លូវភេទ

នាង Elizabeth Holmes ផ្តល់សក្ខីកម្មការរំលោភផ្លូវភេទ ដោយអតីតដៃគូបានជះឥទ្ធិពលនាង ដើម្បីបំភាន់អ្នកវិនិយោគ

អាមេរិក៖យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Elizabeth Holmes អតីតនាយកប្រតិបត្តិនៃ Theranos បានផ្តល់សក្ខីកម្មថា ការរំលោភផ្លូវភេទ ដែលត្រូវបានចោទប្រកាន់ដោយអតីតដៃគូស្នេហា និងអាជីវកម្មរបស់នាងបានជះឥទ្ធិពលដល់នាងនៅពេលនាងបានបោកបញ្ឆោតវិនិយោគិន។


នាង Holmes បានសារភាពថា គ្មានកំហុសក្នុងការបោកបញ្ឆោតអ្នកវិនិយោគ និងអ្នកជំងឺឲ្យជឿថា បច្ចេកវិទ្យាធ្វើតេស្តិ៍ឈាមដោយម្រាមដៃរបស់ក្រុមហ៊ុននាងគឺស្របច្បាប់ និងបដិវត្តន៍នៅពេលវាមិនដំណើរការ។ អតីតនាយកប្រតិបត្តិរបស់ Theranos ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំចំពោះវិនិយោគិនថា ក្រុមហ៊ុនរបស់នាងបានបង្កើតការធ្វើតេស្តិ៍ឈាមបដិវត្តន៍កំពុងត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិក។


នៅក្នុងថ្ងៃទី៤ របស់នាងស្ថិតក្នុងប្រអប់សាក្សីកាលពីថ្ងៃច័ន្ទ ដោយឆ្លើយតបទៅនឹងសំណួរពីមេធាវីផ្ទាល់របស់នាង Holmes បានអះអាងថា អាកប្បកិរិយាគ្រប់គ្រងរបស់ Romesh Balwani បានធ្វើឲ្យខូចសមត្ថភាពរបស់នាងក្នុងការប្រាស្រ័យទាក់ទងដោយស្មោះត្រង់ទៅកាន់វិនិយោគិន។

នាង Holmes វ័យ៣៧ឆ្នាំបាននិយាយថា ទំនាក់ទំនងរបស់នាងជាមួយ Balwani បានចាប់ផ្តើមនៅពេលនាងមានអាយុ ១៨ ឆ្នាំបន្ទាប់ពីនាងបានបោះបង់ការសិក្សាពីសាកលវិទ្យាល័យ Stanford ដោយសារតែនាងត្រូវបានគេរំលោភ៕

ដោយ៖លី ភីលីព

Most Popular

To Top