បរទេស៖ ភាពតានតឹងបានកើតឡើងនៅរដ្ឋ Nagaland របស់ប្រទេសឥណ្ឌា បន្ទាប់ពីជនស៊ីវិលយ៉ាងហោចណាស់ ១៣ នាក់ដែលធ្វើដំណើរក្នុងរថយន្តដឹកទំនិញធុនតូចមួយគ្រឿង ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុបាញ់ប្រហារនៅតំបន់ Oting នៃរដ្ឋ កាលពីយប់ថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងសន្តិសុខត្រូវបានគេរាយការណ៍ថា បានច្រឡំថាជនរងគ្រោះជាក្រុមសកម្មប្រយុទ្ធនៃក្រុមប្រឹក្សាសង្គមនិយម Nagaland ហើយបានស្ទាក់វាយឆ្មក់ពួកគេតែម្តង។
បន្ទាប់ពីឧប្បត្តិហេតុនេះ កងកម្លាំង 3 Corps របស់កងទ័ពឥណ្ឌានៅរដ្ឋ Nagaland បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា “ផ្អែកលើការស៊ើបការណ៍ដែលអាចជឿទុកចិត្តបាននៃចលនាទំនងជានៃចលនាបះបោរ ប្រតិបត្តិការជាក់លាក់មួយត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងតំបន់ Tiru ស្រុក Mon នៅ Nagaland ។
កងទ័ពឥណ្ឌាបានសម្តែងការសោកស្ដាយចំពោះឧប្បត្តិហេតុ និងលទ្ធផលក្រោយរបស់ខ្លួន ខណៈនិយាយថា កងកម្លាំងសន្តិសុខក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងទាហានម្នាក់ដែលបានស្លាប់បាត់បង់ជីវិតផងដែរ។
ក្រោយពេលកើតហេតុ អ្នកស្រុកដែលខឹងបានដុតរថយន្តមួយចំនួន ដែលត្រូវបានគេរាយការណ៍ថា ជារបស់កម្លាំងសន្តិសុខ៕ប្រែសម្រួលៈ ណៃ តុលា