ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ចិនសាកល្បង ម៉ាស៊ីនហោះហើរល្បឿនលឿន ជាងសំឡេង ដោយប្រើការរចនាដែល បង្កើតឡើងនៅអាមេរិក ប៉ុន្តែត្រូវបានច្រានចោល ដោយសារតម្លៃខ្ពស់

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រ មួយក្រុមបានផលិត និងសាកល្បងដោយជោគជ័យ នូវគំរូមួយដោយផ្អែកលើគំនិត តាមបែបប្រលោមលោកមួយ ដែលត្រូវបានបង្កើតឡើង កាលពីជាងពីរទសវត្សរ៍មុន ដោយអ្នកជំនាញខាង ទីភ្នាក់ងារអវកាសអាមេរិក ដែលមានដើមកំណើតចិន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមស្រាវជ្រាវរបស់ចិនបានផលិត និងសាកល្បងម៉ាស៊ីនហោះហើរ ល្បឿនលឿងជាងសំឡេងគំរូដើម ដែលមានសមត្ថភាពដំណើរការក្នុងល្បឿន Mach 4 ដល់ Mach 8 (4,900-9,800 kph) ក្នុងលក្ខខណ្ឌល្បឿន ដោយផ្អែកលើការរចនា ដែលបង្កើតឡើងនៅក្នុង NASA ប៉ុន្តែក្រោយមកត្រូវបានបដិសេធ ដោយសារតែការចំណាយខ្ពស់ និងបញ្ហាបច្ចេកទេសដែល មិនអាចដោះស្រាយបាន។ នេះបើតាមកាសែត South China Morning Post។

យោងតាមរបាយការណ៍ គឺខណៈពេលដែលយន្តហោះ ដែលមានល្បឿនលឿន ជាងសំឡេងភាគច្រើន មានម៉ាស៊ីននៅផ្នែកកណ្តាល (ក្បាលពោះ) លក្ខណៈពិសេសសំខាន់នៃយន្តហោះ TSV X-plane ពិសោធន៍គឺថាវាត្រូវបានបំពាក់ ដោយម៉ាស៊ីនពីរដាច់ដោយ ឡែកពីគ្នានៅសងខាង។
ការរចនានេះត្រូវបានគេរាយការណ៍ថា ត្រូវបានបង្កើតឡើងដោយលោក Ming Han Tang ជនជាតិអាមេរិកដើមកំណើតចិន ដែលបានបម្រើការជា វិស្វករនាំមុខគេនៃកម្មវិធី Hypersonic របស់ NASA នៅចុងទសវត្សរ៍ឆ្នាំ1990 ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top