ជាការពិតណាស់វិស័យបវរកញ្ញា នៅលើពិភពលោក ត្រូវបានគេឲ្យតម្លៃយ៉ាងខ្លាំង ព្រោះបវរកញ្ញាប្រចាំប្រទេសនីមួយៗ ជាតំណាងឲ្យប្រទេសរបស់ខ្លួន ដើម្បីនាំយកវប្បធម៌នឹងអ្វីៗផ្សេងទៀត ដូចជា រូបសម្រស់ ទេពកោសល្យ និងភាពក្លាហាន យកទៅប្រកួតនៅលើឆាកអន្តរជាតិ ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺចំណេះដឹងនេះតែម្តង ប្រសិនបើបវរកញ្ញា មានតែរូបសម្រស់មួយមុខ ក៏មិនគ្រប់គ្រាន់ដែរ ត្រូវមានចំណេះដឹង ក្នុងការឆ្លើយសំនួរ របស់គណៈកម្មការ ដើម្បីបានពិន្ទុល្អទៀតផង។
ជាក់ស្តែងនៅថ្ងៃនេះ គណនីហ្វេសប៊ុករបស់ Beauty Pageant Reviewer បានបង្ហាញគន្លឹះ នៃការឆ្លើយសំនួរ សម្រាប់បវរកញ្ញា ជាពិសេសអ្នកដែលចង់ក្លាយទៅជា បវរកញ្ញានាពេលខាងមុខតែម្តង ព្រោះការឆ្លើយសំនួរ នៃការប្រកួតនេះ ប្រៀបដូចជា តែងសេចក្តីយ៉ាងដូច្នេះដែរ ដោយមានឃ្លា ផ្តើម តួ និងបញ្ចប់ ។
តើអ្វីទៅជាការផ្តើម ? ការផ្តើមគឺជាការបើកក្បាលមកនិយាយ ពីប្រធានបទនៃសំនួរ ដើម្បីភ្ញាប់ទៅកាន់ឃ្លាឆ្លើយសំនួរ។ តើអ្វីជាតួសេចក្តី? តួសេចក្តីគឺជាការឆ្លើយសំនួរបស់យើង ។ តើអ្វីជាការបញ្ចប់? ការបញ្ចប់គឺយើងប្រើសារសម្លេង រឺលើកទឹកចិត្តរឺផលវិជ្ជមាន នៃចម្លើយរបស់យើង ទៅកាន់មនុស្សគ្រប់គ្នា ។ឧទាហរណ៍សំនួរសួរថា តើអ្នកជ្រើសរើស យកសក់វែងរឺសក់ខ្លី? ចម្លើយត្រូវឆ្លើយថា ផ្តើម ព្រះរឺឪពុកម្ដាយរបស់យេីង បានបង្កេីតយេីងមកតាមបែបផែន នៃធម្មជាតិរបស់យេីង យេីងមិនអាចកំណត់អ្វីមួយ នៃជាតិកំណេីតរបស់យេីងបានទេ។ តួសេចក្តី ភាពស្រស់ស្អាត រឺ សម្រស់ ពិតណាស់ វាពិតជាមិនអាចកំណត់ ដោយសក់ក្បាលឡេីយ ដរាបណាយេីងមាន ភាពស្រស់ស្អាតចេញពីបេះដូង មានទឹកចិត្តដ៏សប្បុរស នោះមនុស្សគ្រប់គ្នា និងឃេីញពីភាពស្រស់ស្អាតរបស់យេីង។ បញ្ចប់ ចូររៀនស្រលាញ់ នូវអ្វីដែលយេីងមាន មិនថាអ្នកមានសក់វែងរឺខ្លី សក់រួញរឺត្រង់ រឺមិនមានសក់ ក៏អ្នកអាចស្អាតតាមបែប នៃខ្លួនរបស់អ្នក ប្រសិនបេីអ្នកពិតជាមាន បេះដូងដ៏បរិសុទ្ធ។
ជាការពិតយើងមិនអាចឆ្លើយថា ខ្ញុំយកសក់វែង ព្រោះស្រួលធ្វេីសក់។ ខ្ញុំយកសក់ខ្លី ព្រោះស្រួលថែទាំ រឺខ្ញុំយកក្បាលត្រងោល ព្រោះខ្ចិលកក់សក់ បានទេ! បវរកញ្ញា គឺជាស្រ្តីម្នាក់ ដែលមានគំនិតវិជ្ជមាន និងលេីកទឹកចិត្តដល់មនុស្សគ្រប់គ្នា ។ Source: Sabay