អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា សាកសពមនុស្សមួយផ្នែកដែលត្រូវបានគេរកឃើញកាលពីជិត៤0 ឆ្នាំមុនក្នុងកាបូបដាក់ធុងមួយត្រូវបានបញ្ជាក់ថា ជារបស់ លោក Frank Little Jr អតីតអ្នកនិពន្ធបទចម្រៀង និងអ្នកលេងហ្គីតាសម្រាប់ក្រុម R&B The O’Jays ។
កាបូបនេះត្រូវបានគេរកឃើញនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៨២ នៅពីក្រោយអាជីវកម្មបិទនៅពេលនេះនៅទីក្រុង Twinsburg ចម្ងាយប្រហែល២៥ ម៉ាយស្មើ ៤0 គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Cleveland ។ ប៉ុន្តែវាមិនទាន់ដល់ពេលគម្រោង DNA Doe ជាអង្គការមិនរកប្រាក់ចំណេញ បានផ្តល់ឈ្មោះដល់អាជ្ញាធរនូវឈ្មោះសាច់ញាតិនៅរស់នៃដ្ឋិធាតុដែលពួកគេត្រូវបានកំណត់អត្តសញ្ញាណ។
យោងតាម NBC សមាជិកគ្រួសារបាននិយាយថា សំណល់អាចជារបស់ Little ដែលនាំឲ្យសាច់ញាតិជិតស្និទ្ធផ្តល់គំរូ DNA ។ បន្ទាប់មកអត្តសញ្ញាណរបស់ Little ត្រូវបានបញ្ជាក់ដោយអ្នកពិនិត្យសុខភាព Summit County សម្រេចថា ការស្លាប់របស់លោកជាអំពើមនុស្សឃាត។
ប៉ូលីស Twinsburg មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីរបៀបដែលលោកស្លាប់នោះទេ។ Little កើតនៅទីក្រុង Cleveland កាលឆ្នាំ ១៩៤៣ មានកូន២នាក់ ហើយបានបម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដោយដាក់ពង្រាយទៅកាន់ប្រទេសវៀតណាម៕
ដោយ៖លី ភីលីព