កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងសៀមរាប!
ចាប់ពីពេលនេះ អ្នកខេត្តសៀមរាប កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ទឹកដីនៃប្រាសាទអង្គរវត្ត ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។
ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប និងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ក៏ដូចជាបន្ថែមទៅលើសេវាដឹកជញ្ជូនអាហារដែលកំពុងតែពេញនិយមរួចជាស្រេចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
pandamart គឺជាសេវាស្របតាមតម្រូវការអតិជិនរបស់ foodpanda និងជាហាងលក់ទំនិញលើអនឡាញសម្រាប់តែការដឹកជញ្ជូនដល់គហដ្ឋាន លើទំនិញជាច្រើនប្រភេទរហូតដល់ជាង៣ពាន់មុខ ចាប់ពីគ្រឿងទេស ផលិតផលស្រស់ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើន ខណៈដែលអតិថិជន នឹងទទួលបានទំនិញត្រឹមតែចន្លោះពេល៣០នាទី បន្ទាប់ពីការកុម៉្មង់រួចរាល់។
ទាក់ទងនឹងការពង្រីកសាខាងហាង pandamart នេះ ដល់ខេត្តសៀមរាប អ្នកតំណាងឲ្យ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បានឲ្យដឹងថា៖ «នេះគឺជាឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏ដូចជាចូលរួមផ្តល់សុវត្ថិភាពមួយកម្រិតទៀតសម្រាប់អតិថិជនរបស់យើង ដែលមានន័យថា ពួកគាត់នៅតែអាចទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃបាន ដោយមិនចាំបាច់ចេញពីផ្ទះ»។
ដើម្បីចូលទិញទំនិញ លោកអ្នកគ្រាន់តែចូលក្នុង App (បើមិនទាន់មាន អាចចូលទាញយកពី App Store ឬ Play Store បាន) របស់ foodpanda ដែលដំឡើងរួចជាស្រេច បន្ទាប់មក ចូលទៅកាន់ផ្នែក pandamart ហើយជ្រើសរើសនំនិញដែលលោកអ្នកចង់បានជាការស្រេច។
ជាមួយគ្នានេះ foodpanda នៅតែមិនភ្លេចជាមួយនឹងកម្មវិធីប្រូម៉ូសិននានា ដោយលោកគ្រាន់តែប្រើប្រាស់កូដ «MART» ក្នុងពេលទិញទំនិញនៅ pandamart លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២ដុល្លារ ពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើងទៅ៕