កូរ៉េខាងត្បូង ៖ តារាសម្តែង Kim Tae Ri កំពុងជួយពិភាក្សាការងារ សំខាន់មួយទៀតសម្រាប់រូបនាង ជាមួយអ្នកដឹកនាំរឿង គឺសម្តែងក្នុងរឿងភាគថ្មី របស់អ្នកនិពន្ធរឿង ដោយលោកស្រី Kim Eun Hee ចំណងជើងថា ‘Evil’ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop ។
អ្នកនៅក្នុងឧស្សាហកម្មមួយ បានលាតត្រដាងថា នាង Kim Tae Ri កំពុងពិភាក្សាដើម្បីចូលរួមជាមួយអ្នកនិពន្ធរឿង លោកស្រី Kim Eun Hee គម្រោងរឿងថ្មី ‘Evil’ ។ អ្នកនិពន្ធស្គ្រីបដ៏ល្បីល្បាញ នឹងបង្ហាញគម្រោងថ្មី របស់នាងជាមួយ SBS នៅពេលណាមួយ នៅឆ្នាំក្រោយ ។
លោកស្រី Kim Eun Hee ត្រូវបានគេស្គាល់យ៉ាងច្បាស់សម្រាប់ការនិពន្ធរឿង ភាគល្បីៗជាច្រើន រួមទាំងរឿង ‘Signal’ របស់ tvN និងរឿងភាគដើមរបស់ Netflix ‘Kingdom’ ។ ជាពិសេសរឿង ថ្មី ‘Kingdom’ បានបង្កើតនូវបាតុភូត សកលមួយ ជាមួយនឹងប្រជាប្រិយភាពយ៉ាងសម្បើម ក្នុងចំណោមអ្នកទស្សនាជុំវិញ ពិភពលោក ។
មនុស្សជាច្រើនទន្ទឹងរង់ចាំ គីមីសាស្ត្ររបស់ Kim Tae Ri ជាមួយអ្នកនិពន្ធរឿង Kim Eun Hee ៕ដោយ៖លី ភីលីព