គិតមកត្រឹមសប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធ Kylian Mbappe គឺអាចមានសិទ្ធក្នុងការចរចាកុងត្រា ជាមួយនឹងក្លឹបណាណាបានទាំងអស់ ខណៈដែលកុងត្រារបស់គាត់ ជាមួយនឹងPSG គឺបានកាន់តែខិតជិតមកដល់ ទីបញ្ចប់ទៅហើយនោះ។
ខ្សែប្រយុទ្ធបារាំងរូបនេះ នឹងផុតកំណត់កុងត្រា នៅត្រឹមថ្ងៃទី៣០ខែមិថុនាខាងមុខ ប៉ុន្តែកិច្ចចរចាគ្នាជាមួយនឹង PSG ដើម្បីអាចបន្តកុងត្រាថ្មី នៅតែបន្តនៅឡើយ ដោយមិនទាន់មានសញ្ញាជាវិជ្ជមាននៅឡើយ។
រំលឹកដែរថាកាលពីរដូវក្តៅកន្លងទៅ Real Madrid បានដាក់សំណើរជាទឹកប្រាក់ រហូតទៅដល់២២០លានផោន ដើម្បីសុំទិញយកកីឡាករ Mbappe ពី PSG ប៉ុន្តែមិនមានការឆ្លើយតបណាមួយ ពីសំណាក់ក្លឹប PSG ឡើយ។
ថ្លែងទៅនឹងព័ត៌មាន នេះគ្រូបង្វឹកអាហ្សង់ទីន លោក Mbappe បានបញ្ជាក់បែបនេះថា៖ស្ថានភាពនៃការចរចាកុងត្រា នឹងអាចប៉ះពាល់ដល់អ្នក ឬក្លឹបរបស់អ្នក ប្រសិនបើអ្នកឬក្លឹបរបស់អ្នក មិនមានភាពចាស់ទុំ ក្នុងការគ្រប់គ្រងវាទេនោះ។ Mbappe ជាកីឡាករដែលមានភាពចាស់ទុំ ហើយក្លឹបពិតជាចង់ឲ្យគាត់ នៅបន្តជាមួយគ្នារយៈពេលវែង ប៉ុន្តែអ្វីនឹងត្រូវសម្រេចរវាងក្លឹប និងកីឡាករប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី