ព្រឹត្តិការណ៍

កូរ៉េខាងត្បូង កំពុងរកវិធីទប់ទល់ នឹងសម្ពាធរបស់អាមេរិក បង្ខំឲ្យចាយលុយ ៥ពាន់លានដុល្លារ លេីវិស័យការពារជាតិ


សេអ៊ូល៖​​​ ក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ បានពិភាក្សាពីវិធីដើម្បីទប់ទល់ នឹងសម្ពាធពីសហរដ្ឋអាមេរិក ក្នុងការបង្កើនបន្ទុក ហិរញ្ញវត្ថុរបស់ក្រុងសេអ៊ូល ចំពោះវត្តមានរបស់កងទ័ពអាមេរិក នៅក្នុងប្រទេសនេះ។

នៅក្នុងសម័យប្រជុំ ប្រចាំសប្តាហ៍នៃគណៈកម្មាធិការ អចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលស្ថានការណ៍ផងដែរ បន្ទាប់ពីការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការផ្អាកប្រសិទ្ធភាពនៃសេចក្តីសម្រេច របស់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ជាមួយប្រទេសជប៉ុន ស្តីពីការចែករំលែក ព័ត៌មានចារកម្មយោធា។

ការិយាល័យប្រធានាធិបតី Cheong Wa Dae បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានថា បន្ទាប់មកភាគីាំតពីរ បានពិភាក្សារកវិធី ដើម្បីដោះស្រាយបញ្ហា ដែលមិនទាន់សម្រេចរវាង ប្រទេសកូរ៉េខាងត្បូង និងជប៉ុន៕

ដោយ៖ឈូក បូរ៉ា

Most Popular

To Top