កីឡា

កីឡាករ Lewandowski ឈ្នះការបោះឆ្នោត កីឡាករល្អបំផុត របស់ FIFA នាំមុខ Messi និងSalah

ហ្សូរីច ៖ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានឲ្យដឹងថា កីឡាករបាល់ ទាត់ក្លិប Bayern Munich Robert Lewandowski ត្រូវបានបោះឆ្នោត ជាកីឡាករល្អបំផុត លើពិភពលោក ដោយរក្សាបានពានរង្វាន់ FIFA ដែលលោកបានឈ្នះ កាលពីឆ្នាំមុន ។

ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich បានបដិសេធលទ្ធផលកាលពីខែមុន នៃពានរង្វាន់ Ballon d’Or ជាកន្លែងដែលលោក បានឈរនៅលំដាប់ទី ២តាមពីក្រោយកីឡាករ Lionel Messi ទីបំផុតបានដឹកនាំអាហ្សង់ទីន ឲ្យឈ្នះពានរង្វាន់ជាន់ខ្ពស់ នៅ Copa América ឆ្នាំ ២0២១ ។

Mohamed Salah របស់ Liverpool ក៏ស្ថិតក្នុងបញ្ជីសម្រាំងផងដែរ។ Lewandowski បានបំបែកកំណត់ត្រា Bundesliga ចំនួន២ដោយស៊ុតបញ្ចូលទីបាន ៤១ គ្រាប់សម្រាប់ Bayern ក្នុងរដូវកាល ២0២0-២១ ឈ្នះពានរបស់ខ្លួន និង ៤៣ គ្រាប់ក្នុងឆ្នាំប្រតិទិន នៃ ២0២១។ កំណត់ត្រាទាំង២នេះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ១៩៧២ ដោយកីឡាករ Bayern ដ៏ឆ្នើមម្នាក់ទៀតគឺ Gerd Müller ។

លោក Alexia Putellas ជាប្រធានក្រុម Barcelona លើកពាន Women’s Champions League ជាលើកដំបូងរបស់ខ្លួន ត្រូវបានបោះឆ្នោតជ្រើសរើស ជាកីឡាការិនីល្អបំផុត នាំមុខមិត្តរួមក្រុម Jennifer Hermoso និង Sam Kerr នៃក្រុម Chelsea ដែលចាញ់ចុងក្រោយ។ Chelsea បានឈ្នះពានរង្វាន់គ្រូបង្វឹកក្នុងមួយឆ្នាំ នៅពេលក្រុមបុរស និងស្ត្រីដឹកនាំដោយ Thomas Tuchel និង Emma Hayes បានឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League របស់ពួកគេ ។

Tuchel បានវាយបកទៅលើ លោក Pep Guardiola របស់ Manchester City ម្តងទៀតសម្រាប់ជ័យជម្នះ ដើម្បីបន្តលទ្ធផល នៃការប្រកួតពានរង្វាន់អឺរ៉ុប របស់ពួកគេ។ លោក Guardiola បានដឹកនាំ Man City លើកពាន English Premier League ហើយក្រុមរបស់លោក ជាក្រុមនាំមុខគេក្នុងរដូវកាលនេះ បន្ទាប់ពីយកឈ្នះ Chelsea កាលពីថ្ងៃសៅរ៍ ។

Roberto Mancini គឺជាបេក្ខភាពក្នុងបញ្ជីសម្រាំងផ្សេងទៀត បន្ទាប់ពីដឹកនាំប្រទេសអ៊ីតាលី ឈ្នះជើងឯកអឺរ៉ុប។Hayes ហាក់ដូចជាភ្ញាក់ផ្អើល ក្នុងការឈ្នះពានរង្វាន់គ្រូបង្វឹក សម្រាប់បាល់ទាត់នារីនាំមុខ Lluis Cortes ចំណែកក្រុម Barcelona របស់គាត់បានយកឈ្នះ Chelsea ៤-0 នៅវគ្គផ្តាច់ព្រ័ត្រ Champions League ។ Sarina Wiegman បានផ្លាស់ពីម្ចាស់ជើងឯកអ៊ឺរ៉ុប ២0១៧ ហូឡង់ មកកាន់តំណែងនៅអង់គ្លេស គឺជាបេក្ខភាពផ្សេងទៀត ៕ដោយ៖លី ភីលីព

Most Popular

To Top