កីឡា

Aubameyang ត្រូវបានបញ្ជូន ទៅប្រទេសវិញ ដោយសារមិន ច្បាស់លាស់នៃកូវីដ

កីឡាករខ្សែប្រយុទ្ធអន្តរជាតិ របស់ហ្គាបុង Aubameyang ត្រូវបានសហព័ន្ធបាល់ទាត់ របស់ប្រទេសសម្រេចចិត្ត បញ្ជូនគាត់
ត្រឡប់មកប្រទេសវិញ មុនគេទោះបីជាការប្រកួតពានរង្វាន់ Africa Cup of Nations នៅតែបន្តនៅឡើយក្តី ។

ប្រធានក្រុមរបស់ជម្រើសជាតិ ហ្គាបុងរូបនេះក៏អាចអនុញ្ញាតិឲ្យត្រឡប់ មកជួយក្រុមកាំភ្លើងធំ Arsenal វិញផងដែរ ក្រោយ
សហព័ន្ធមើលឃើញថា ស្ថានភាពសុខភាព របស់គាត់ដោយសារការឆ្លងវិរុស កូវីដ ហាក់ដូចជាមិនមានភាពច្បាស់់ លាសនិងធូរស្បើយ
នៅឡើយ។

មកដល់ពេលនេះ Aubameyang គឺមិនអាចបានបង្ហាញខ្លួន ឲ្យក្រុមជម្រើសជាតិហ្គាបុងឡើយ បន្ទាប់ពីបានធ្វើតេស្ត ឃើញកូវីដ១៩តាំង
តែពីថ្ងៃទី១៦ខែមករា និងបន្តសម្រាកព្យាបាល រហូតមកដល់ពេលនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top