ព័ត៌មានអន្តរជាតិ

រុស្ស៊ី អ៊ីរ៉ង់ និងចិន ពិភាក្សាគ្នា ដើម្បីរៀបចំ សមយុទ្ធកងទ័ពជើងទឹករួមគ្នា

បរទេស៖ ប្រទេសចិន ប្រទេសអ៊ីរ៉ង់ និងប្រទេសរុស្ស៊ី ត្រូវបានកាសែតបរទេស ចេញផ្សាយនៅថ្ងៃនេះ កំពុងត្រៀមរៀបចំផែនការ ក្នុងការធ្វើសមយុទ្ធយោធាកងទ័ពជើងទឹក រួមគ្នាមួយនាពេលខាងមុខ ដើម្បីអាចប្រឈមមុខ ទៅនឹងសំពាធដោយសារអាមេរិកបាន។

កងកម្លាំងកងទ័ពជើងទឹករបស់រុស្ស៊ី ប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់ថាកងកម្លាំងកងទ័ពជើងទឹក ដែលមានរួមទាំងនាវាបំពាក់អាវុធមីស៊ីល នាវាប្រឆាំងនាវាមុជទឹក បានចុះចតរួចជាស្រេច នៅនឹងផែសមុទ្ររបស់អ៊ីរ៉ង់ ដែលមានស្ថិតនៅក្នុង ឈូងសមុទ្រហ្គោហ្ល្វ Chabahar។

ប្រភពដដែលបានបញ្ជាក់ នៅថ្ងៃអង្គារម្សិលមិញថាមន្ត្រី ប្រតិភូតំណាងឲ្យប្រទេសទាំងបី នឹងធ្វើការពិភាក្សាគ្នាតាមវិដេអូ ដើម្បីអាចត្រៀមរៀបចំព្រឹត្តិការណ៍នេះឡើង ប៉ុន្តែដោយមិនទាន់បញ្ជាក ពីព័ត៌មានលំអិតបន្ថែមឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top